គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានចេញសេចក្តីប្រកាស២ដាច់ដោយឡែកពីគ្នានៅថ្ងៃទី១៧ កញ្ញាម្សិលមិញនេះ។
សេចក្តីប្រកាសទីមួយផ្ញើរជូនចំពោះលោកស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យដាក់វិន័យរដ្ឋបាល លើចៅសង្កាត់ក្រុងសៀមរាប១រូបអនុប្រធានភូមិ ខេត្តកំពង់ចាម១រូប ពីបទរំលោភសេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃនិងគ.ជ.ប។
ចំនែកឯលិខិតមួយទៀត គ.ជ.ប ផ្ញើរជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឲ្យដាក់វិន័យរដ្ឋបាលលើនាយកសាលាខេត្តសៀមរាប១រូប និងនាយករងសាលាខេត្តបាត់ដំបង១រូប ពីបទល្មើសនឹងច្បាប់បោះឆ្នោត។
ការជូនដំណឹងរបស់ គ.ជ.ប ស្នើរជូនក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៧កញ្ញា ឲ្យដាក់ពិន័យមន្ត្រីរដ្ឋបាលទាំងបួនរូបនោះគឺ ធ្វើឡើងបន្ទាប់ពី គ.ជ.ប និងគណៈកម្មារៀបចំការបោះឆ្នោត ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។
បានរកឃើញថាចៅសង្កាត់ ក្រុងសៀមរាប អនុប្រធានភូមិ ខេត្ត កំពង់ចាម នាយករងសាលាខេត្តបាត់ដំបង នាយកសាលាខេត្តសៀមរាប ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ ដោយមានភស្តុតាងគ្រប់គ្រាន់៕
Source from: Vayofm























Loading...




Post a Comment