លោកខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វិទ្យុខ្មែរអន្តរជាតិវាយោ FM ថា មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរយៈពេល៣ថ្ងៃ គ្មានបញ្ហាអ្វីកើតឡើងធំដុំនោះទេ តែគណបក្សសង្គ្រោះជាតិបានធ្វើខុសនឹងច្បាប់អុនុញ្ញាតិនៅចំណុចខ្លះ៖
សំលេងៈ
យ៉ាងណាក៏ដោយលោកខៀវ សុភ័ក្រ ក៏បានបញ្ជាក់បន្ថែមថាទោះបីគណបក្សសង្គ្រោះជាតិបំពាន នឹងការអនុញ្ញាតរបស់ក្រសួងមហាផ្ទៃក៏ដោយ ប៉ុន្តែ ការធ្វើមហាបាតុកម្មឃើញថា មានភាពតានតឹងតែថ្ងៃដំបូងមួយថ្ងៃប៉ុណ្ណោះ ពោលគឺ ថ្ងៃទី១៥ កញ្ញា ព្រោះគណបក្សសង្គ្រោះជាតិបានដើរហែរក្បួននៅតាមផ្លូវធំៗមួយចំនួន។
សំលេងៈ
គួររំលឹកថា គណបក្សសង្គ្រោះជាតិបានធ្វើបាតុកម្មរយៈពេលបីថ្ងៃបានដោយជោគជ័យ ផ្ទុយពីការអនុញ្ញាតិរបស់ក្រសួងមហាផ្ទៃដែលឲ្យគណបក្សប្រឆាំង មួយនេះធ្វើមហាបាតុកម្មតែមួយថ្ងៃប៉ុណ្ណោះ នៅទីលានប្រជាធិបតេយ្យគឺនៅថ្ងៃទី១៥ កញ្ញា ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច មិនអនុញ្ញាតឲ្យមានការដង្ហែរក្បួននិង មិនឲ្យប្រមូលផ្តុំបាតុករលើសពីចំនួនមូយម៉ឺននាក់៕(ដោយៈឆេង សូរិយា)
Source from: Vayofm























Loading...




Post a Comment