ខេត្តរតនគីរី ៖ យ៉ាងហោចណាស់យុវជន ២ នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរថយន្ដដឹកខ្សាច់ ១គ្រឿង បានបុកចំពីមុខ ពេញមួយទំហឹង ខណៈដែលពួកគេ កំពុងបើកម៉ូតូឌុបគ្នា នៅលើផ្លូវជាតិលេខ ៧៨ក្នុងភូមិកញ្ជាស់ ឃុំឯកភាព ស្រុកអូរជុំ ខេត្ដរតនគីរី កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣នេះ ។
បើតាមសាក្សី ដែលបានឃើញ គ្រោះថ្នាក់ចរាចរនេះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ ដែលគេមិនទាន់ស្គាល់ អត្ដសញ្ញាណ បានជិះម៉ូតូឌុបគ្នាម៉ាកវ៉េវ ក្នុងទិសដៅពីលិចទៅកើត តាមផ្លូវជាតិលេខ ៧៨ លុះដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដដឹកខ្សាច់ ពាក់ស្លាកលេខ រតនគីរី 3A 0043 បញ្ច្រាសទិសគ្នា បុកពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះទាំង ២ នាក់ ស្លាប់តែម្ដង ។
អ្នកបើករថយន្ដ បង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ដ នៅកន្លែងកើតហេតុ ។ មន្ត្រីប៉ូលិសចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានចុះធ្វើការវាស់វែង និងដឹកយកសាកសព ជនរងគ្រោះទាំង ២នាក់ ទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត បណ្តោះអាសន្នសិន ដើម្បីស្វែងរកក្រុមគ្រួសារ៕
Source from: watphnom-news.com























Loading...




Post a Comment