Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖ យុវជន​២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័មបន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​មួយគ្រឿងហើយ​ជិះ​រត់​គេច​ខ្លួនប៉ុន្តែ​ជា​អកុសល​បាន​ជ្រុលទៅ​​បុក​រថយន្ត​ដឹក​ខ្សាច់​ពេញ  ទំហឹង

​ខេត្តបាត់ដំបង ៖  យុវជន​២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​ មួយគ្រឿង ហើយ​ជិះ​រត់​គេច​ខ្លួន ប៉ុន្តែ​ជា​អកុសល​បាន​ជ្រុលទៅ​​បុក​រថយន្ត​ដឹក​ខ្សាច់​ពេញ  ទំហឹង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​អូរ​គ្រា​ត ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី កាលពី​វេលា​ម៉ោង​១​និង​១៤​នាទី​រសៀល ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើនេះ​មានឈ្មោះ ហុង ឈឿន ហៅ​ក្តិ​ប អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី និង​ម្នាក់ទៀត​មានឈ្មោះ ឡាយ បារាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។ ចំណែក​បុរស​ដែលជា​ម្ចាស់​ម៉ូតូ មានឈ្មោះ ហុង សុវណ្ណ អាយុ​​៤៦​ឆ្នាំ ។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​បានធ្វើ​សកម្ម​លួច​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស់​វី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​១BL-១៤៦០ ចេញពី​ចំណុច​ម្តុំ​ផ្សារ​មោង​ប្ញ​ស្សី ខណៈដែល​ម្ចាស់​គេ​កំពុងតែ​ដេកលក់​។ បន្ទាប់ពី​លួចបាន​ហើយ ពួកគេ​បាន​ជិះ​ម៉ូតូ​បំណង​គេច​ខ្លួន ប៉ុន្តែ​ខណៈពេល​ជិះ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង បណ្តាល​ឲ្យ​ដួល​ប្រកា​ច់​​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

 

​បន្ទាប់​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅអន្តរា​គមន៍ និង​បាន​ទំនាក់ទំនង​ហៅ​សាច់ញាតិ​ជនរងគ្រោះ មក​ទទួលយក​សាកស​ព​យកទៅ​ធ្វើបុណ្យ​តាម​​ប្រពៃណី​។ ចំណែក​ម៉ូតូ ត្រូវបាន​សមត្ថ​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​គេ​យក​ឯកសារ​បញ្ជាក់ មក​យក​ម៉ូតូ​ត្រឡប់​ទៅវិញ​៕

១

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item