ចិន ៖ បើយោងតាមប្រភពព័ត៌មាន ចិន globaltimes បានឲ្យដឹងថា មានគូស្នេហ៍២នាក់បានស្លាប់បាត់បង់ជីវិតក្នុងរថយន្តដែលឆេះសន្ធោសន្ធៅ ដោយសារតែតៃកុងឡានរបស់ពួកគេមានការធ្វេសប្រហែស ក្នុងការបើកបរ ដោយសារតែរវល់មើលពួកគេទាំង២នាក់ធ្វើសង្គ្រាមសិចនៅក្នុងរថយន្តផ្នែកខាងក្រោយ។
ប្រភពដដែលបានបន្តឲ្យដឹងថា គូស្នេហ៍ទាំង២នាក់ដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះមានឈ្មោះ Liu Xifeng ជាថៅកែក្រុមហ៊ុន និងស្រីស្នេហ៍ដែលមានសម្រស់ស្អាតផូផង់គឺមានឈ្មោះ Chen Hairong។ ចំណែកតៃកុងរថយន្តដែលបានរួចជីវិតពីសេចក្តីស្លាប់មានឈ្មោះ Zhang Zhangsheng អាយុ ៣១ឆ្នាំ។
បើតាមការរៀបរាប់របស់តៃកុងឡានបានឲ្យដឹងថា មុនពេលកើតហេតុខណៈដែលរថយន្តកំពុងតែធ្វើដំណើរលើផ្លូវហាយវេ G45 ពីខេត្ត Hubei ទៅខេត្ត Jiangxi ប្រទេសចិន ស្រាប់តែថៅកែរបស់ខ្លួន និងស្រីស្នេហ៍ បានចាប់ផ្តើមបើកប្រតិបត្តិការសឹកយ៉ាងក្តៅគគុកនៅក្នុងរថយន្ត។ ដោយទ្រាំមិនបាន គាត់ក៏បានលួចមើលសកម្មភាពនេះតាមកញ្ចក់ ស្រាប់តែភ្លាមៗនោះរថយន្តបានវ៉ាក ជាមួយរថយន្តដែលនៅពីមុខ គាត់ក៏បានចាប់ហ្រាំងអូសកង់ក្រោយជាខ្លាំង និងបានបណ្តាលអោយផ្នែកខាងក្រោយនៃរថយន្តបានឆាបឆេះ បណ្តាលឲ្យគូស្នេហ៍ទាំង២ជាប់នៅក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធ័ម៕
Source from: watphnom-news.com























Loading...




Post a Comment