Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​បា​គី​ស្ថាន៖មានការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្តក្រុង​​ដឹក​​អ្នក​ដំ​ណើរ​​មួយ​​បាន​​កើតឡើង​កាលពី​ថ្ងៃទី​២៨ខែកញ្ញាឆ្នាំ​​២​០​១​៣នៅ​ចំណុច​ក្រុង​ប៉េ​សាវ៉ាភាគ​​​ឦសាន​ប៉ា​គី​ស្ថានដែល​បណ្តាល​ឲ្យ​មនុស្ស​១៧​នាក់​  

​បា​គី​ស្ថាន ៖ មានការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្តក្រុង​​ដឹក​​អ្នក​ដំ​ណើរ​​មួយ​​បាន​​កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​​២​០​១​៣ នៅ​ចំណុច​ក្រុង​ប៉េ​សាវ៉ា ភាគ​​​ឦសាន​ប៉ា​គី​ស្ថាន ដែល​បណ្តាល​ឲ្យ​មនុស្ស​១៧​នាក់​  បាន​ស្លាប់បាត់​បង់ជីវិត និង​៣៤​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​នៅក្នុង​តំបន់​បាន​ឲ្យ​ដឹងថា រថយន្ដ​ដឹក​អ្នកដំណើរ​នេះ​ធ្វើដំណើរ​ឆ្ពោះទៅ កាន់​តំបន់ Gulbela ចម្ងាយ​ប្រមាណ ១៥​គី​ឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទីក្រុង ដោយបាន​ផ្ទុក​អ្នកដំណើរ​ប្រមាណ​ជាង​៧០​នាក់ ដោយ​ក្នុងនោះ​មាន​ទាំង​មន្ត្រី​ដែល​បម្រើ​ការងារ​នៅក្នុង​រដ្ឋាភិបាល​ផង​ដែរ​។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា រថយន្តក្រុង​នេះ ត្រូវបាន​ពួកក្រុម​ឧក្រិដ្ឋ​ជនបង្ក​ម្សៅ​ជាតិ​ផ្ទុះ​ប្រមាណ​ពី​១០​ទៅ​១៥​គីឡូក្រាម ហើយ​ពួកគេ​បានធ្វើ​ការ​បញ្ជា​​ឲ្យ​ផ្ទុះ​ខណៈដែល​រថយន្ត​នេះ​កំពុងតែ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​។ ចំពោះ​ការវាយប្រហារ​ខាងលើនេះ នៅមុន​មាន​ក្រុម​ភេ​វរ​កម្ម​មួយណា​ចេញ​មុខ​​មក​ទទួលខុស​ត្រូវ​នោះទេ ប៉ុន្តែ​ខាង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា នេះ​អាចជា​ទង្វើ​របស់​ក្រុម​លី​បង់​៕

28pakistan_337-popup

28pakistan2_337-articlelarge

628x471


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item