Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្ដកណ្ដាល៖កន្លែងបញ្ជល់មាន់ដុះ​ស្លែ​របស់​ឈ្មោះថោស៊ី​ណាតហៅ​ពុយនៅ​ភូមិ​ព្រែក

ខេត្ដកណ្ដាល ៖ កន្លែងបញ្ជល់មាន់ ដុះ​ស្លែ​របស់​ឈ្មោះ ថោ ស៊ី​ណាត ហៅ​ពុយ នៅ​ភូមិ​ព្រែក ឃុំ​ជ្រោយ​តា​កែវ ស្រុក​កោះ​ធំ ត្រូវ​ស​មត្ថ​កិច្ច​ចុះ​បង្ក្រាប​ នៅ​ថ្ងៃ​ទី​២៦ ​ខែ​កញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង ៩​និង​៣០ នា​ទី​ព្រឹក ដោយ​ដក​ហូតបានតែម៉ូតូចំនួន ៧គ្រឿង ចំណែកមាន់ជល់ត្រូវ ក្រុមអ្នកញៀនល្បែង ស្ពាយរត់បាត់ស្រមោល។
ក្នុងប្រតិបត្តិការនោះ អ្នកបើកបញ្ជល់មាន់ឈ្មោះ ថោ ស៊ីណាត ហៅពុយ ហាក់ដូចជាដឹងខ្លួនជាមុន បានរត់គេចខ្លួន។

 

សមត្ថកិច្ចបានដកហូត ម៉ូតូ៧គ្រឿង ១-ម៉ូតូគុបមូល C50 គ្មានស្លាកលេខ ពណ៌ទឹកប៊ិច ២-គុបមូល C50 គ្មានស្លាក លេខ ពណ៌ស្លែ ៣-គុបមូល C90 គ្មាន ស្លាកលេខ ពណ៌ស្លែ ៤-គប់មូល C50 ពាក់ស្លាកលេខ ពភ១ C៧០៦៣ ពណ៌ទឹក បិចចាស់ ៥-គុបជ្រុង C50 ពាក់ស្លាក លេខភ្នំពេញ ១.AQ  ៧៤២២ ពណ៌កណ្ដុរ ល្មែះ ៦-ម៉ាកស្គូពី ពាក់ស្លាកលេខ ភ្នំពេញ ១.BW  ៧៥៧៥ ពណ៌ក្រហម ៧-ហុងដា១២៥ ស៊េរី២០១៣ ពាក់ស្លាក លេខកណ្ដាល ១Q ៧៨៩២  ពណ៌ខ្មៅ ។

 

ទីតាំងបញ្ជល់មាន់របស់ឈ្មោះ ថោ ស៊ីណាត ហៅ ពុយ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកភូមិ ឃុំជ្រោយតាកែវ ស្រុកកោះធំ  បានបើកវង់បញ្ជល់មាន់ និងយកតុងពីអ្នកលេង ឡើងដុះស្លែទៅហើយ។ នៅពេលកម្លាំងសមត្ថកិច្ច ទៅដល់ដោយស្ថានភាពផ្លូវលំបាក ក្រុមបញ្ជល់មាន់ក៏បាន យកមាន់និងសម្ភារផ្សេងៗ  រត់គេចខ្លួនអស់ដោយបន្សល់វត្ថុតាងម៉ូតូ ចំនួន៧គ្រឿង៕

Wat 2809

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item