ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកទំនិញចំណុះ ៣,៥ តោនមួយគ្រឿង បានដាច់កង់ស្តាំខាងក្រោយ ហើយក្រឡាប់បះជើងតែឯង ទាំងកណ្តាលយប់ ធ្វើអោយកម្មករ និងអ្នកបើកបរ រងរបួសស្រាល កាលពីវេលាម៉ោង ១២និង១៥ នាទីយប់ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចចន្លោះ គីឡូម៉ែត្រលេខ៧០និង៧១ ស្ថិតក្នុងភូមិអូសណ្តាន់ ឃុំទឹកហូត ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
អ្នកបើកបររថយន្ត ឈ្មោះ អឿន រិទ្ធី អាយុ២០ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួន និងកម្មករ ៣ នាក់ទៀត បានដឹកទុយយោទឹកជ័រពេញ ចេញពីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត តាមរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-5837។ លុះធ្វើដំណើរមកដល់ ចំណុចកើតហេតុស្រាប់តែកង់ស្តាំ រថយន្តខាងក្រោយ បានដាច់ចេញ បណ្តាលអោយរេចង្កូត ក្រឡាប់ផ្ងារជើងក្បែរចិញ្ចើមផ្លូវ ធ្វើអោយកម្មករ ជិះលើរថយន្ត ធ្លាក់ទឹកប្រឡាយគ្រប់គ្នា ប៉ុន្តែពុំមានអ្នកណារងរបួសធ្ងន់ឡើយ៕
Source from: watphnom-news.com























Loading...




Post a Comment