ដើម្បីអាចរក្សានូវគុណភាពទឹកស្អាតក្នុងរាជធានីភ្នំពេញបានល្អនោះ រដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញនឹងធ្វើការលាងសំអាតនូវបំពង់ទឹក ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញមានដូចជា ក្នុងសង្កាត់ទឹកល្អក់១ ទឹកល្អក២ ទឹកល្អក៣ សង្កាត់ផ្សាដេប៉ូ១ ផ្សាដេប៉ូ២ ផ្សាដេប៉ូ៣ សង្កាត់បឹងសាឡាង និង សង្កាត់ដើមគនៃខណ្ឌទូលគោក ។
ដែលទីតាំងទាំងនេះនឹងត្រូវបានក្រុមអ្នកជំនាញធ្វើការសំអាតបំពង់ទឹកទាំងនោះចាប់ពីថ្ងៃទី១៤ ខែកញ្ញា ដល់ ថ្ងៃទី២៤ ខែកញ្ញាខាងមុខ។
ចំណែកឯទីតាំងមួយចំនួនទៀត ពោលគឺនៅក្នុងខណ្ឌចំការមនទាំងមូលតែម្តងនឹងត្រូវចាប់ផ្តើមធ្វើការសំអាតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែកញ្ញា។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញឲ្យដឹងថា ការលាងសំអាតបំពងទឹកនៅតាមទីតាំងខាងលើនេះ គឺធ្វើឡើងតែនៅពេលយប់តែប៉ុណ្ណោះ ដើម្បីជៀសវាងនូវការបង្កការលំបាកផ្សេងៗដល់ប្រជាពលរដ្ឋ ពោលគឺ ធ្វើឡើងចាប់ពីវេលាម៉ោង ៨យប់ ដល់ម៉ោង៤ជិតភ្លឺ។
ក្នុងនោះដែរ រដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញក៏ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសអ្នកដែលមានទីតាំងនៅក្បែរកន្លែងដែលត្រូវធ្វើការលាងសំអាតបំពងទឹកនោះមេត្តាយោគយល់ចំពោះការមានបញ្ហារអាក់រអួលខ្លះៗក្នុងការផ្គត់ផ្គង់ទឹក។(ដោយៈអ៊ុន រស្មី)
Source from: Vayofm























Loading...




Post a Comment