អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បាននិយាយ ថា មហាបាតុអហិង្សា ដែលចាប់ផ្ដើមពីថ្ងៃទី១៥ ដល់១៧កញ្ញា គឺដើម្បីទាមទាររកយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោក ថា មហាបាតុកម្មនេះ ជាការបង្ហាញឲ្យឃើញ ថា ប្រជាពលរដ្ឋខ្មែរភាគច្រើនមិនអាចទទួលយកភាពអយុត្តិធម៌ ភាពមិនប្រក្រតីនៃការបោះឆ្នោតនោះឡើយ ទោះបីគណបក្សនយោបាយទាំងពីរកំពុងជួបជជែកគ្នារកដំណោះស្រាយណាមួយក៏ដោយ ជាក់ស្ដែងពុំទាន់មានដំណោះស្រាយទាល់តែសោះ។
ជាមួយគ្នានេះ លោក សម រង្ស៊ី និងលោក កឹម សុខា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមមហាបាតុកម្ម ទាមទារយុត្តិធម៌ជូនម្ចាស់ឆ្នោត ដែលនឹងចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យទី១៥ ខែកញ្ញានេះ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ ថា គណបក្សសង្គ្រោះជាតិ នឹងធ្វើការផ្សាយបន្ដផ្ទាល់នូវសកម្មភាពមហាបាតុកម្មអហិង្សារបស់ខ្លួនលើកទី២ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ តាមគេហទំព័រគណបក្សសង្គ្រោះជាតិ និងហ្វេសប៊ុកគណបក្សសង្គ្រោះជាតិ។ មហាបាតុកម្មលើកទី២នេះ គឺដើម្បីទាមទារឲ្យគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោត៕
Source from: Vayofm























Loading...




Post a Comment