Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ឧ​ត្ត​រ​មានជ័យ៖ខណៈ​ដែលមាន​​ភ្លៀង​​ធ្លាក់​​ខ្លាំង៣​ថ្ងៃ​ជាប់​ៗ​​គ្នាចាប់​ពី​​ថ្ងៃ​ទី​​១៨រហូត​ដល់​​ថ្ងៃ​ទី​​២០ខែ​កញ្ញា​​នេះ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ខណៈ​ដែលមាន​​ភ្លៀង​​ធ្លាក់​​ខ្លាំង ៣​ ថ្ងៃ​ជាប់​ៗ​​គ្នា ចាប់​ពី​​ថ្ងៃ​ទី​​១៨ រហូត​ដល់​​ថ្ងៃ​ទី​​២០ ខែ​កញ្ញា​​នេះ បាន​ធ្វើ​​ឲ្យ​កំ​ណាត់​​ផ្លូវ​ កៅ​ស៊ូ​​មួយ​​ខ្សែ ប្រ​វែង​ជាង​ ៨០ គី​ឡូ​ម៉ែត្រ ពី​​ក្រុង​​សំ​រោង ឆ្ពោះ​ទៅ​​ស្រុក​​អន្លង់​វែង ក្នុង​​ខេត្ត​​ឧ​ត្ត​រ​មានជ័យ ត្រូវ​ទឹកជំនន់​បុក​ផ្ដាច់​ខូចខាត ជា​បន្តបន្ទាប់ ហើយ​មកដល់​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា នេះ មិន​អាចធ្វើ​ចរាចរណ៍​បានទេ​។

ការខូចខាត​កំណាត់​ផ្លូវ​រវាង ស្រុក​ទាំងពីរ​ខាងលើនេះ ដោយសារ​មាន​ភ្លៀង​ខ្លាំង ពី​តំបន់ភ្នំ​ដងរែក ហូរ​បុក​ផ្ដាច់​របើក​កៅស៊ូ​ជាច្រើន​កន្លែង​។ ដូចជា​នៅ​ចំណុច​ភូមិ​បោស ភូមិ​ឈូក​មាស និង​ភូមិ​គី​រី​វ​ន្ន័ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង និង​ចំណុច ភូមិ​អូរ​អំបិល ក្នុង​ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង និង​ចំណុច​ជាច្រើន​ទៀត នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​នេះ និង​នៅមាន​បន្ត​ខូច និង​ដាច់​ផ្លូវ​ដែរ​។  

 

​ក្រុមមន្ត្រី​បានបញ្ជាក់​ថា ទឹកភ្លៀង​បាន​បន្ត​ធ្លាក់​យ៉ាងខ្លាំង តាម​បណ្ដោយ​តំបន់​ព្រំដែន រហូតដល់​រសៀល​ថ្ងៃទី​២០ ខែកញ្ញា​នេះ​។ ផ្លូវ​ដែល​ទឹកជំនន់​ហូរ​ដាច់​ខាងលើ​នេះដែរ គឺ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ពិបាក ក្នុងការ​ធ្វើដំណើរ ហើយ​ផ្នែក​ពាក់ព័ន្ធ ក៏​មិនអាច​ធ្វើការ​ជួសជុល ឲ្យ​បាន​ភ្លាមៗ​នោះដែរ​៕

Wat 200915 Wat 200916


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item