Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ព្រឹត្តិការណ៍​បង្កៃ​គ្រាប់​បែក​ជា​បន្តបន្ទាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ ដាក់​ជា​សំនួរ​ថា ជាស្នាដៃ​របស់​អ្នកណា និង ធ្វើឡើង​ក្នុង​គោល​បំណង​​អ្វី?​ ​គ្រាន់​តែ​ករណី​ថ្ងៃ​ទី១៣ កញ្ញានេះ ការបង្កៃ​គ្រាប់បែក និង គ្រឿងផ្ទុះ បាន​ធ្វើឡើង​ដល់​ទៅ​២លើក នៅកន្លែង​២​ផ្សេងគ្នា។​ដោយ​ករណី​ទី១ គ្រាប់បែក​ប្រភេទ​M79​ចំនួន​៣គ្រាប់ ដែល​ត្រូវ​បាន​ជនអនាមិក​ដាក់​បង្កៃ​ចោល​នៅ​ក្នុង​សួនច្បារ​ខាងកើត​ស្ពាននាគ ដែល​បង្កឲ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មន្ត្រី​ប៉ូលីស។​ជាមួយ​គ្នានេះ ប៊ីដុង​មួយ​ដែល​ផ្ទុក​សារធាតុ​ផ្ទុះ ក៏ត្រូវ​បាន​គេ ប្លុងចោល​ដូចគ្នា​នៅខាងមុខ​រដ្ឋសភា​ និង ត្រូវ​​បាន​មន្ត្រី​ជំនាញ​ស៊ីម៉ាក់​បំផ្ទុះចោល​នៅ​កន្លែង​នោះ​ផងដែរ។ពាក់ព័ន្ធ​នឹង​ករណី​មាន​​ប្រជាពលរដ្ឋ​មួយ​ចំនួន​លើកឡើង​ថា ការបង្កៃ​គ្រាប់បែក​ទាំងនេះ​អាចជា​ការគម្រាម​កំហែង​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចូលរួម​ក្នុង​ការ​ធ្វើ​មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

តែយ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អ្នកនាំ​ពាក្យ​​ក្រសួង​មហាផ្ទៃ​​បានបញ្ជាក់​​ប្រាប់​វិទ្យុ​វាយោ​​នៅរសៀល​ថ្ងៃទី១៣ កញ្ញានេះថា ការបង្កៃ និង ប្លុងចោលគ្រាប់បែក​ទាំង២ករណី​នេះ​មិនមែន​ជាការបង្កឡើង​ដោយ​គណបក្សប្រជាជន ឬគណបក្ស​​សង្គ្រោះជាតិ​​នោះ​ទេ អាចអ្នកបង្ក​ដែល​ជាជនទី៣។ដូច្នេះ​មន្ត្រី​​មានសមត្ថកិច្ច​បាន​​នឹង​​កំពុង​ស៊ើបអង្កេត​​​ដើម្បី​​ឈាន​​ដល់​ការ​ចាប់​ខ្លួន​​ជនបង្ក

គួររម្លឹកថា បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ទៅ និង ពេលដែលមានបញ្ហា មិនចុះសម្រុងផ្នែកនយោបាយ គេសង្កេត​ឃើញ​មាន​ករណី​បំផ្ទុះ និងបង្កៃ​គ្រាប់បែក​ជាញឹកញាប់ ជាក់ស្តែង​កាលពីថ្ងៃទី ៧ សីហាកន្លងទៅ មានការបំផ្ទុះ​គ្រាប់បែក​​ទាំងកណ្តាល​អាធ្រាត្រ ​នៅជាប់របង​សាលា​រាជធានីភ្នំពេញ, បន្ទាប់​មក​ទៀត ការបំផ្ទុះ​គ្រាប់​បែក​​នៅទីស្នាក់ ​គណបក្ស​ប្រជាជន​កម្ពុជា​នៅថ្ងៃ​ទី១៤ សីហា និង នៅថ្ងៃទី១២ កញ្ញាក៏មានការប្រទះឃើញ​គ្រាប់បែក​ចាស់មួយគ្រាប់ នៅក្បែរវេទិការៀបចំ​ពិធីស្វាគមន៍​ថ្នាក់ដឹក នាំ​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្តសៀមរាប​ផងដែរ។ ចុងក្រោយ​​គឺនៅថ្ងៃទី១៣ កញ្ញានេះ ដែលមាន​ការ​បង្កៃ​គ្រាប់បែក​​និង គ្រឿងផ្ទុះ ដល់ទៅ២លើក នៅកន្លែង​ផ្សេងគ្នា ក្នុងរាជធានី​ភ្នំពេញ។ ដោយសៅ វិសាល


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item