Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

គ្មាន​ទេ​ការ​ពិ​ភក្សា អំពី​ការបែងចែក​អំណាច ។ នេះ​ជា​ការលើកឡើង​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចំពោះ​សកម្មជន​អ្នកគាំទ្រ​របស់ខ្លួន​រាប់ពាន់នាក់ នៅក្នុង​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក សម រង្ស៊ី បានប្រកាសថា លោក​នឹង​ទៅ ចូលរួម​ចរចា តាម​ការកោះអញ្ជើញ​របស់​ព្រះ​មហាក្សត្រ​ជា​មួយ​​លោក ហ៊ុន សែន នៅ​ថ្ងៃស្អែក​នេះ​។ ក៏ប៉ុន្តែ​មេដឹកនាំ បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ថា ការជួប​ចរចា​នោះ គ្មាន​ទេ​ការ​ពិ​ភក្សា អំពី​ការបែងចែក​អំណាច​ជាមួយនឹង​គណបក្ស​កាន់អំណាច​ដើម្បី បង្កើត​រដ្ឋាភិបាល​នោះ​ទេ ពោល​គឺ​មានតែ​មួយគត់​ប៉ុណ្ណោះ គឺ​ចរចា​ដើម្បី​បង្កើត​គណៈកម្មការ​ពិសេស ដើម្បី​ស៊ើបអង្កេត​រក​ភាព​មិន​ប្រក្រតី​ពេល​បោះឆ្នោត​។

​គួរបញ្ជាក់​ថា ខេត្ត​បាត់ដំបង ជា​ខេត្ត​ចុងក្រោយ​ហើយ  ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ជួប​ប្រជា​ពលរដ្ឋ បន្ទាប់ពី​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ដ​-​រាជធានី​មួយ​ចំនួន រួចមកហើយ ដូចជា ខេត្ត​កណ្ដាល រាជធានី​ភ្នំពេញ ខេត្ដ​សៀមរាប និង​ខេត្ត​ពោធិ៍សាត់​។ នៅ​ខេត្ត​បាត់ដំបង គណបក្ស​សង្គ្រោះ​ជាតិ បាន​ហែ​ក្បួន ដែល​មាន​សមាជិក ប្រមាណ​៥០០០នាក់​ចូលរួម ដោយ​ស្រែកទាមទារ​រក​យុត្តិធម៌ និង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ។​

​ដំណើរ​ជួប​ប្រជាពលរដ្ឋ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មុនពេល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣​។ ជាមួយគ្នានេះ​ដំណើរ​របស់​លោក សម រង្ស៊ី ក៏​ជា​ការប្រកាស​អោយ​ប្រជាពលរដ្ឋ​ចូលរួម​បាតុកម្ម បាតុកម្ម​ដែល​អះអាង ថា ធ្វើឡើង​ដោយ​សន្ដិវិធី និង​អហិង្សា ដើម្បី​ប្រឆាំង​ទៅ​នឹង​លទ្ធផល​បោះឆ្នោត និង​ទាមទារ​ឲ្យ​បង្កើត គណៈកម្មការ​ឯករាជ្យ ដោះស្រាយ​បញ្ហា​បោះឆ្នោត​។​

​យ៉ាងណាក៏ដោយ បាតុកម្ម លើក​ទី​២​នេះ នឹង​មិន​មាន​ការប្រែប្រួល​ឡើយ ទោះជា​មាន​ការប្រជុំ រវាង​ថ្នាក់ដឹក​នាំ​នៃ​គណបក្ស​ទាំងពីរ តាម​ការអញ្ជើញ​របស​ព្រះមហាក្សត្រ​ក៏​ដោយ​។ នេះ​បើ​តាម​ការឲ្យដឹង លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ​។​(ដោយៈជា ធីរិទ្ធិ)


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item