Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ភ្នំពេញ: កិច្ចប្រជុំ​កំ​ពូ​ល រ​វាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ហើយ​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៣នេះ ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​គណបក្សនយោបាយ​ទាំងពីរ​។​
សម្តេច​ហ៊ុន សែន ដឹកនាំ​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក សម រង្ស៊ី ដឹកនាំ​ខាង​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សម្តេច​ហ៊ុនសែន និង​លោក សម រង្ស៊ី បាន​ចាប់ដៃគ្នា​ស្វាគមន៍​មុនពេល​ចាប់ផ្តើម​កិច្ចប្រជុំ​។​

​ជំនួប​កំពូល​នេះ ​គឺ​ដើម្បី​រិះរក​ដំណោះស្រាយ​រួមមួយ ដើម្បី​ឲ្យ​សម័យប្រជុំ​លើកដំបូង​នៃ​រដ្ឋសភា​ អាច​បើក​ដំណើរការបាន​នៅ​ថ្ងៃទី​២៣ ខែកញ្ញា តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​។​

​មុនពេល​កិច្ចប្រជុំ លោក សម រង្ស៊ី បាន​និយាយថា ការប៉ះទង្គិច​គ្នា​រវាង​បាតុករ​និង​សមត្ថកិច្ច​ ក៏​អាច​នឹង​លើក​យកមក​ពិភាក្សា​ផងដែរ​។

គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ សែន លោក សាយ ឈុំ លោក ស ខេង និងជំនួយការ លោក ឈាង វុន .សក់ សេដ្ឋា.សោម សឿន

គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី លោក កឹម សុខា លោក កួយ ប៊ុនរឿន និងជំនួយការ លោកប៉ុល ហំម លោក យឹម សុវណ្ណ លោក សុន ឆៃ និង លោក  អេង ឆៃអ៊ាង៕​ -
ប្រភពពី CEN

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item