Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
វីដេអូ​ដែល​មាន​រយៈពេល​ត្រឹម​តែ​៣នាទី តែ​ប្រកប​ដោយ​គុណភាព និង​អត្ថន័យ​ជ្រៀល​ជ្រៅ​ស្តី​អំពី​​ការ​ចេះ​អធ្យាស្រ័យ​ក្នុង​សង្គម និង​ការ​កសាង​អំពើ​ល្អ​ជារឿយ​ៗ​របស់​មនុស្ស​ល្អ។

ព្រោះ​តែ​ម្តាយ​ កំពុង​មាន​ជំងឺ ហើយ​មិនមាន​ប្រាក់​ដើម្បីទិញថ្នាំ​ព្យា​បាល បាន​ធ្វើ​ឲ្យ​កុមារ​ម្នាក់​សម្រេចចិត្ត​ចូល​ទៅ​លួចថ្នាំ​នៅ​ឳសថស្ថាន​មួយ តែ​ត្រូវ​បាន​ម្ចាស់​របស់គេ​តាម​ទាន់​និង​វាយ​ធ្វើ​បាប។ ជាកុសលល្អ បុរសចំណាស់​ អ្នករកស៊ី​លក់អាហារ​តាមចិញ្ចើម​ផ្លូវ បាន​ចេញ​មកជួយ និង​បាន​ចេញ​ថ្លៃ​ថ្នាំ​នោះ​ឲ្យ​ទៅ​កុមារ​កំសត់។

៣០​ឆ្នាំ​ក្រោយ បុរស​អ្នក​លក់តាម​ចិញ្ចើម​ផ្លូវ​នៅ​តែ​បន្ត​កសាង​អំពើ​ល្អ​របស់ខ្លួន គឺការ​ដាក់ទាន និង​ការ​បរិច្ចាគ​ដល់​មនុស្ស​កំពុង​អត់ឃ្លាន​ ជាមួយ​នឹង​ស្នាម​ញញឹម​ពេញ​ចិត្ត​និង​អំពើ​ល្អរបស់ខ្លួន។ ជាអកុសល​គាត់​ត្រូវ​បាន​ជួប​គ្រោះ​ថា្នក់​ដោយ​ជំងឺ​បេះដូង ត្រូវដួល​សន្លប់ និង​ត្រូវ​ធ្វើ​ការវះកាត់​ជាបន្ទាន់។ ការចំណាយ​ក្នុង​ការវះ​កាត់​គឺហួស​ពីលទ្ធភាព​របស់កូនស្រី​របស់គាត់ ដូច្នេះ​បាន​សម្រេចចិត្ត​លក់​ផ្ទះ និង​ទ្រព្យ​សម្បត្តិ​ដើម្បី​បង់ថ្លៃព្យាបាល។

តែ​ទីបំផុត វិក្ក័យបត្រ​របស់ពេទ្យ បាន​ធ្លាក់មកដល់ដៃ​នាង​ជាកូនស្រី​បង្ហាញ​ថា ថ្លៃ​ព្យាបាល ថ្លៃវះកាត់ ថ្លៃ​ចាយវាយ​គ្រប់បែប​យ៉ាង មិនត្រូវ​បាន​គិត​ឡើយ ធ្វើ​ឲ្យនាង​សប្បាយ​ផង​​ឆ្ងល់ផង​។ វិក្ក័យបត្រ​បាន​សរសេរ​រៀបរាប់ថា៖
តំលៃ​ព្យាបាល​សរុប ០ បាត
គ្រប់តំលៃ​ព្យាបាល​ទាំងអស់ បាន​បង់រួចហើយ​កាលពី​ ៣០ឆ្នាំមុន..!
តាមការពិត លោកវេជ្ជបណ្ឌិត ដែល​ទទួលបន្ទុក​ព្យាបាល​បុរសចាស់នោះ គឺ​ជាកុមារា​ម្នាក់​ដែល​គាត់​បានជួយ និងចេញថ្លៃថ្នាំ​ឲ្យ​កាល​ពី​៣០​ឆ្នាំមុន។

នេះ​ហើយ​គឺការកសាង​អំពើល្អជាប្រចាំ.. ថ្ងៃ​ណាមួយ​អំពើល្អ​របស់អ្នក​នឹង​ហុចផល​មកវិញ​ដោយ​គាប់ចិត្ត។ ចុងក្រោយ​ ខ្សែវីដេអូ​នេះ​បាន​ដាក់​ចំណង​ជើងថា «Giving is the best communication _ ការបរិច្ចាគ​គឺ​ជា​ទំនាក់ទំនង​ដ៏សែនល្អ»៕
ខ្សែភាពយន្តខ្លីនេះ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ទូរទស្សន៌ True Version HD របស់ថៃ។

សូមរីករាយ​ទស្សនា​ទាំងអស់គ្នា..!
ប្រភពពីៈ នាវា

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item