Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_6682.html
ថ្មីៗនេះស្ទើរតែគ្រប់បណ្ដាញសារព័ត៌មាន បានធ្វើការរិះគន់តារាចម្រៀងខ្មែរ និងបណ្ដាផលិតកម្មមួយចំនួនដែលព្យាយាមចម្លងបទចម្រៀងពីបរទេស ជាពិសេសបទ “ចប់” របស់តារាចម្រៀង ករុណា ពេជ្រ នៅផលិតកម្មថោនដែលទើបតែចេញ ហើយត្រូវបានគេសម្គាល់ឃើញថា ចម្លងពីថៃទាំងទំនុកច្រៀង និងការសម្ដែងកាយវិការ។រឿងដែលហួសចិត្តនោះមិនមែនតែយុវវ័យអ្នកលេងអ៊ិនធឺណិតនៅកម្ពុជាទេដែលធ្វើការរិះគន់ការចម្លងរបស់លោក ករុណា ពេជ្រ សូម្បីយុវវ័យថៃក៏បានធ្វើការរិះគន់ដោយប្រើពាក្យធ្ងន់ៗ មិនអសុរសខ្លះទៀតផង។
រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតនៅក្នុងបទសម្ភាសន៍ជាមួយយុវវ័យមួយក្រុមដដែរ ដែលបានរិះគន់លោក ករុណា ពេជ្រ បានបង្ហើបប្រាប់ឱ្យ nob70 ដឹងថា ការពិតមិនមែនតែផលិតកម្មថោនទេដែលចម្លងពីបរទេស ផលិតកម្មខ្មែរយើងភាគច្រើនចម្លងពីគេដូចគ្នា ដូចជារស្មី ហង្សមាស ជាដើម។
រឿងដែលយុវវ័យមិនសូវប្រតិកម្មនោះគឺដោយសារផលិតកម្មមួយចំនួនចម្លងតែបទភ្លេងមិនចម្លងការសម្ដែងកាយវិការ។ ម្នាក់ក្នុងចំណោមយុវជនដែលបានចូលរួមផ្ដល់មតិពីវិស័យតន្ត្រីខ្មែរដែលកំពុងចម្លងគេយ៉ាងគគ្រឹកគគ្រេងនោះបានលើងឡើងថា ហេតុអ្វីបានជាមួយរយៈចុងក្រោយនេះឃើញមានបណ្ដាញសារព័ត៌មានជាច្រើនផ្សាយពីការចម្លងស្នាដៃគេរបស់ផលិតកម្មថោនគឺបទចម្រៀងរបស់ ករុណា ពេជ្រ? ចុះព្រាប សុវត្តិ នៅរស្មី ហង្សមាស ច្រៀងចង្វាក់ភ្លេងគេ ហើយពត់សំឡេងតាមគេទៀតដូចជា បទ “ចង់ធ្វើជាសង្សារអូន” និង It Won’t be long (NANANA) ហេតុអីមិនឃើញមានការចុះផ្សាយឱ្យមហាជនដឹងថា រស្មី ហង្សមាស ក៏ចម្លងភ្លេងពីគេដែរ?
ក្រោយបានចំណងជើង (យុវជនរូបនេះប្រាប់ចំណងជើងបទដើមផងដែរ) ពីយុវជនរូបនេះ nob70 បានស្វែងរកនៅលើ youtube ក៏ពិនិត្យឃើញថា ការពិតបទចម្រៀងទាំងពីរបទរបស់លោក ព្រាប សុវត្ថិ ខាងលើពិតជា ចម្លងសាច់ភ្លេងពីបរទេសទាំងស្រុងមែន បើទោះជាការសម្ដែងកាយវិការមិនធ្វើត្រាប់តាមគេ ប៉ុន្តែការលើកដាក់សំឡេងរបស់ លោក ព្រាប សុវត្ថិ គឺខំពត់តាមម្ចាស់បទដើមដូចដែលយុវជនខាងលើបានលើកឡើងពិតមែន។ (ប្រភពសុំមិនបញ្ចេញឈ្មោះនិងអត្តសញ្ញាណ)។
ចង់ដឹងថា ការលើកឡើងរបស់យុវវ័យយើងបំភ្លើសឬជាការពិត តោះ! ស្ដាប់បទចម្រៀងទាំងនោះជាមួយគ្នា៖
ព្រាប សុវត្ថិ “ចង់ធ្វើជាសង្សារអូន”៖
ព្រាប សុវត្ថិ “ចង់ធ្វើជាសង្សារអូន”៖
Maroon 5 – One More Night ៖
ព្រាប សុវត្ថិ It Won’t be long (NANANA) ៖
Akon ” Right now (NANANA) “៖
ប្រភពពីៈ Nob70
Akon ” Right now (NANANA) “៖
























Loading...




Post a Comment