ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងប្រាប់អ្នកគាំទ្ររបស់ខ្លួន នៅឯទីលានប្រជាធិ បតេ យ្យ នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ថា បាតុកម្មអហិង្សាថ្ងៃទី១ បានប្រព្រឹត្តទៅ ប្រកបដោយភាពជោគជ័យ និងមានបាតុករចូលរួមរាប់សែននាក់។
លោក សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ នៅថ្ងៃស្អែក និងថ្ងៃខានស្អែកបន្ដទៀត។
គួរបញ្ជាក់ ថា គណបក្សសង្គ្រោះជាតិ បានបើកធ្វើមហាបាតុកម្មអហិង្សា តាំងពីព្រឹកព្រលឹម ថ្ងៃអាទិត្យនេះ នៅឯទីលានប្រជាធិបតេយ្យ និងដើរហែរក្បួន នៅតាមគោលដៅមួយចំនួនផងដែរ ដែលមានបាតុករចូលរួមរាប់ម៉ឺននាក់។
យ៉ាងណាក៏ដោយ បាតុកម្មថ្ងៃទី១ របស់គណបក្សសង្គ្រោះជាតិនេះ មានអំពើហិង្សា បានកើតឡើង រវាងក្រុម បាតុករមួយក្រុម និងកម្លាំងសមត្ថកិច្ច នៅមុខវត្តឧណ្ណាឡោម ខណ្ឌដូនពេញ។
ក្រុមបាតុករបានប្រើដុំថ្មគប់ ទៅលើសមត្ថកិច្ច និងទម្លុះរណាំងបន្លាលួសរបស់សមត្ថកិច្ចដែលដាក់រារាំង ប៉ុន្ដែមិនមាន អ្នករបួសធ្ងន់ធ្ងរនោះទេ៕
Source from: Vayofm























Loading...




Post a Comment