នៅទីបំផុតអំពើហិង្សា បានកើតឡើង រវាងក្រុមបាតុករមួយក្រុម និង កម្លាំងសមត្ថកិច្ច នៅមុខវត្តឧណ្ណាឡោម ខណ្ឌដូនពេញ។ក្រុមបាតុករបានប្រើដុំថ្មគប់ ទៅលើសមត្ថកិច្ច និង ទម្លុះរណាំងបន្លាលួសរបស់សមត្ថកិច្ចដែលដាក់រារាំង។ក្រុមបាតុករនេះ ត្រូវបានគេអះអាងថា ជាប្រជាពលរដ្ឋ ដែលរស់នៅជិតទីនោះ និង មានខ្លះជាអ្នកភូមិបឹងកក់ និង អ្នកភូមិបុរីកីឡា ដែលបានរើបារ៉ាស់ របស់សមត្ថកិច្ចចេញ ទើបបង្កជាការប៉ះទង្គិច។
រហូតមកដល់ពេលនេះ សមត្ថកិច្ចបានបង្កើនកំលាំងជាបន្តបន្ទាប់ និង បានប្រើរថយន្តពន្លត់អគ្គិភ័យ រថយន្តបាញ់ទឹក និងគ្រាប់បែកផ្សែង ប្រមាណ២០គ្រាប់បំបែកក្រុមបាតុករផងដែរ។
ជាការកត់សម្គាល់ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ គឺលោក ស្រី មូរ សុខហួរ បានប្រកាសមិនអោយ បាតុករដែលនៅទីលានប្រជាធិបតេយ្យ ទៅកន្លែងប៉ះទង្គិច ដោយគំរាមថា បាតុករត្រូវទទួលទោសខ្លួនឯង បើមានគ្រោះថ្នាក់អ្វីកើតឡើង។
ប្រភពពីកន្លែងកើតហេតុ ប៉ូលិសម្នាក់បានរងរបួសធ្ងន់ ។
Source from: Vayofm























Loading...




Post a Comment