Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

នៅ​ទីបំផុត​​អំពើ​ហិង្សា បាន​កើត​ឡើង រវាង​ក្រុមបាតុករ​រាប់​ម៉ឺន​នាក់ របស់​គណបក្ស​សង្រ្គោះ​ជាតិ និង កម្លាំង​សមត្ថកិច្ច នៅមុខ​វត្ត​ឧណ្ណាឡោម ខណ្ឌ​ដូនពេញ។​​ក្រុម​​បាតុករ​បានប្រើដុំថ្មគប់ ទៅលើ​សមត្ថកិច្ច និង ទម្លុះរណាំង​​បន្លាលួស​របស់​សមត្ថកិច្ច​ដែល​ដាក់​រារាំង ក្បួន​មិនអោយ​ដង្ហែរ​ទៅមុខ​ព្រះបរម​រាជវាំង។

រហូតមកដល់ពេលនេះ សមត្ថកិច្ចបានបង្កើន​កំលាំងជា​បន្តបន្ទាប់ និងបានប្រើរថយន្ត​ពន្លត់អគ្គិភ័យ រថយន្តបាញ់ទឹក និង​គ្រាប់បែក​ផ្សែងបាញ់បំបែក​ក្រុមបាតុករ​ផងដែរ។ ក្នុងនោះក៏មានការបាញ់​គ្រាប់បែកផ្សែង ប្រមាណ២០គ្រាប់។

ជាការកត់សម្គាល់ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ គឺលោក ស្រី មូរ សុខហួរ បានប្រកាសមិនអោយ បាតុករ​តតាំង​ជាមួយ​សមត្ថកិច្ច  និង គំរាមថា បាតុករ​ត្រូវទទួល​ទោសខ្លួនឯង បើមានគ្រោះថ្នាក់​អ្វីកើតឡើង។
ប្រភពពីកន្លែង​កើតហេតុ មនុស្សម្នាក់​បានរងរបួសធ្ងន់ តែមិនអាច​បញ្ជាក់ អត្តសញ្ញាណបាន។



Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item