ខេត្តកំពង់ឆ្នាំង ៖ រថយន្តកុងតឺន័រ មួយគ្រឿង បានក្រឡាប់បះជើងច្រងាង បង្កឲ្យមានការភ្ញាក់់ផ្អើល កាលពីវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៥និង៤៦ ស្ថិតក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រាច ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាក នីសាន់ឌីសែល ពាក់ស្លាកលេខភ្នំពេញ 3B 6855 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ដោយដឹកខោអាវចេញពីរោងចក្រ ឆ្ពោះមកកាន់រាជធានីភ្នំពេញ។ ខណៈពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តនោះបែកទុយោហ្វ្រាំង បណ្តាលឱ្យជាប់គាំង បោករថយន្តក្រឡាប់កណ្តាលថ្នល់តែម្តង។
បន្ទាប់ពីកើតហេតុ គេបានឃើញតៃកុងរថយន្ត និងព្រូ បាននាំគ្នាលូនចេញពីក្នុងរថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source from: watphnom-news.com























Loading...




Post a Comment