Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖នគរបាល​បាន​ឃាត់ខ្លួនកម្ម​ករ​​អូស​​រទេះនៅ​​ផ្សារ​​ដើម​​គរ​​ម្នាក់ដោយ​យោង​​ទៅ​តាមពាក្យ​បណ្តឹង​​របស់ជន​រង​គ្រោះ​​ដែល​​ចោទ​ប្រកាន់​ថា

ខេត្តកណ្តាល ៖ នគរបាល​បាន​ឃាត់ខ្លួន កម្ម​ករ​​អូស​​រទេះ នៅ​​ផ្សារ​​ដើម​​គរ​​ម្នាក់ ដោយ​យោង​​ទៅ​តាម ពាក្យ​បណ្តឹង​​របស់ ជន​រង​គ្រោះ​​ដែល​​ចោទ​ប្រកាន់​ថា បាន​ឆ​បោក​​ប្រាក់​​តាម​​ទូរ​ស័ព្ទ ដោយ​​ប្រើ​ល្បិច​​បន្លំ ជា​​ក្មួយ​​ជន​រង​គ្រោះ​​ជួប​​គ្រោះ​ថ្នាក់​​ចរាច នៅ​ស្រុក​កៀនស្វាយ ឲ្យ​វេ​លុយ​មក​សង​គេ តាម​ធនាគារ​អេស៊ីលីដា នៅ​ថ្នល់ទទឹង ទើប​ជនរងគ្រោះ មានការ​សង្ស័យ ក៏​ប្តឹង​ឲ្យ​នគរបាល ឲ្យ​ឃ្លាំមើល និង​ឃាត់ខ្លួន​តែម្តងទៅ​។​

 

​ជនសង្ស័យ​មានឈ្មោះ យ៉ូន រដ្ឋា ភេទ​ប្រុស​អាយុ ១៦ ឆ្នាំមាន​មុខរបរ​ជាក​ម្មករ អូស​រទេះ​នៅ​ផ្សារ​ដើម​គ ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៨​និង​១០ នាទី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង​ធនាគារ ត្រង់ចំណុច ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ ក្លូត ស៊ីណា ភេទ​ស្រី​អាយុ ៥៩ ឆ្នាំ​ជា​មេផ្ទះ រស់នៅ​ភូមិ​ព្រៃ​ទ័ល សង្កាត់​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

លោក មាន សំណាង អធិការនគរបាល ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ទូរស័ព្ទ ទៅកាន់​ជនរងគ្រោះ ហើយ​ពេលនោះ​ជនរងគ្រោះ នឹកស្មានថា​ជា​ក្មួយ​របស់ខ្លួន ក៏​សួរថា អ្នកណា អា​រ៉ា មែន​? ដោយសារតែ​ឈ្មោះ រ៉ា នេះ​ជា​ក្មួយ​របស់​ជនរងគ្រោះ ពេលនោះ​ជនសង្ស័យ​បាន​ឆ្លើយ​បន្លំ​ថា នឹង​ហើយ​ខ្ញុំ​ឈ្មោះ រ៉ា បាន​ជួប​គ្រោះថ្នាក់​ចរាចរ បុក​គេ​ស្លាប់​ហើយ សូម​ឲ្យ​ជួយ​វេ​លុយ​តាម​ធនាគារ អេស៊ីលីដា ដើម្បី​បង់​ឲ្យ​គេ ប៉ុន្តែ​បែរជា​ប្រាប់​ឲ្យ​វេ មកកាន់​ធានា​គារ អេស៊ីលីដា ថ្នល់ទទឹង ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។

 

​ជនរងគ្រោះ​ក៏មាន​ការសង្ស័យ ហើយ​បាន​ទៅ​សួរ​ម្តាយ​របស់​ឈ្មោះ រ៉ា ដោយ​ប្រាប់ថា អា​រ៉ា ជួប​គ្រោះថ្នាក់​ចរាចរ​បុក​គេ​ស្លាប់ ក៏​កើតមាន​ការភ្ញាក់ផ្អើល នាំគ្នា​ទូរស័ព្ទ​ទៅរក​ឈ្មោះ រ៉ា ទើប​ដឹងថា គេ​ឆបោក​ប្រាក់​ខ្លួន ទើប​មក​ដាក់​ពាក្យបណ្តឹង ឲ្យ​នគរ​ជួយ​ចាត់ការ​។ លុះដល់​ព្រឹក​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០១៣ លោក មាន សំណាង ក៏បាន​បញ្ជា​ឲ្យ​កម្លាំង នគរបាល​លោក​ទៅ​ទំនាក់ទំនង ជាមួយ​ធនាគារ អេស៊ីលីដា​ថ្នល់ទទឹង ក្រោយមក​ក៏​ឃើញ​ជនសង្ស័យ ទៅ​ទំនាក់ទំនង​ជាមួយ​ធនាគារ ដើម្បី​សុំ​បើកប្រាក់ ក៏ត្រូវ​នគរបាល​ឃាត់ខ្លួន​តែម្តងទៅ​៕ ព្រះ​ច័ន្ទ​

Wat 200924


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item