សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ បានធ្វើការច្រានចោលបណ្តឹងរបស់គណបក្ស សង្គ្រោះជាតិដែលបានប្តឹងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ទាក់ទងទៅនិង ភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៥។
ច្រានចោលត្រូវបានលោកមាស ច័ន្ទពិសិដ្ឋ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាព្រះរាជអាជ្ញារងបញ្ជាក់ថា ករណីនេះមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់តុលាការនៃនីតិរួមនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកញ្ញា លោកកែត ឃី មេធាវី តំណាងគណបក្សសង្គ្រោះជាតិបានយកពាក្យបណ្តឹងទៅដាក់នៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកអ៊ឹម សួស្តី ប្រធានគ.ជ.ប លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប និង លោក ហ៊ឺ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិការ នៃគ.ជ.ប។
រួមទាំងមន្ត្រីមួយចំនួនទៀត ពីបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
Source from: Vayofm























Loading...




Post a Comment