Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ជំនួប​មិន​ដល់​កន្លះ​ម៉ោង រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី ក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃសៅរ៍នេះ ហាក់​ដូចជាមិនបាន​លទ្ធផលអ្វី​ជា​ដុំកំភួន​នោះទេ។ នៅក្នុង​កិច្ចប្រជុំ ព្រះមហាក្សត្រ​បាន​យក​លិខិត អញ្ជើញចំនួន ៦៨ ប្រគល់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លិខិត អញ្ជើញចំនួន ៥៥ កោះអញ្ជើញ​តំណាងរាស្រ្ត​ទាំងអស់ ចូលរួម​បើកសម័យ​ប្រជុំ​សភា​ជា​លើកដំបូង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣​ខាងមុខនេះ។

យ៉ាងណា​ក៏​ដោយ​គណបក្ស​សង្គ្រោះជាតិ នៅ​ព្រឹក​ថ្ងៃសៅរិ៍នេះ បានធ្វើ​សន្និសីទសារ​ព័ត៌មានភា្លមៗ ដោយ​បញ្ជាក់ថា​ គណបក្ស​សង្គ្រោះជាតិ កំពុង​ពិចារណា​​ការ​ចូលរួម​ប្រជុំ​សភា​​លើក​ដំបូង បន្ទាប់​ពី​ទទួល​បាន​លិខិត​របស់​ព្រះមហាក្សត្រ ។

​គួរបញ្ជាក់​ថា ថ្ងៃ​ដែល​ព្រះមហាក្សត្រ​​កោះអញ្ជើញ​​ថ្នាក់ដឹកនាំ​​នៃ​គណបក្ស​​ទាំង​ពីរ គឺ​មុន​មួយថ្ងៃ នៃ​ថ្ងៃ​ធ្វើ​​មហា​បាតុកម្ម​​របស់​គណបក្ស​​​សង្គ្រោះ​​ជាតិ​ជា​​លើក​ទី​២​។កិច្ចប្រជុំនេះ​មានលោក​នាយ​រដ្ឋមន្ត្រី​ហ៊ុន សែន អនុប្រធាន​​គណបក្ស​​ប្រជាជន​​កម្ពុជា និង​សហការី​០២​រូប រួមមាន លោក សាយ ឈុំ និង​​លោក ស ខេង។​ដោយឡែក​សម្រាប់​​​​​​គណបក្ស​​​​សង្គ្រោះ​ជាតិ​​គឺលោក សម រង្ស៊ី   លោក កឹម សុខា និង​​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​​។​


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item