ក្រោយជំនួបមិនដល់កន្លះម៉ោងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រនៅព្រឹកថ្ងៃសៅរ៍នេះ។
គណបក្សសង្គ្រោះជាតិបានធ្វើសន្និសីទសារព័ត៌មានដោយបញ្ជាក់គណបក្សសង្គ្រោះជាតិកំពុងពិចារណាក្នុងការចូលរួមប្រជុំសភាលើកដំបូង បន្ទាប់ពីទទួលបានលិខិតរបស់ព្រះមហាក្សត្រ ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានអោយដឹងថា គោលបំណងនៃការប្រជុំក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ គឺដើម្បីឲ្យគណបក្សទាំងពីរជួបជុំគ្នាក្នុងការស្វែងរកដំណោះស្រាយ។
លោកយឹម សុវណ្ណ បានបន្តថា ក្នុងពេលជាមួយគ្នានោះលោកសមរង្ស៊ីបានទូលព្រះមហាក្សត្រដោយផ្ទាល់ពី ការដោះស្រាយបញ្ហាប្រទេសជាតិ ស្របតាមព្រះរាជតម្រិះព្រះមហាក្សត្រដោយរក្សាឯកភាពជាតិ សាមគ្គីភាព ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរ ទាមទាររកយុត្តិធម៌ យុត្តិធម៌ជូនម្ចាស់ឆ្នោត។
លោកយឹម សុវណ្ណ
Source from: Vayofm























Loading...




Post a Comment