Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_9165.html
រាជធានីភ្នំពេញ ៖ តបតាមការអញ្ជើញ របស់ព្រះមហាក្សត្រ ប្រតិភូមេដឹកនាំកំពូល របស់គណបក្ស សង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី និងមេដឹកនាំ គណបក្ស ប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេច ហ៊ុន សែនអាច អង្គុយទល់មុខគ្នា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ក្នុងព្រះបរមរាជវាំងនៅវេលាម៉ោង ៩និង០០នាទី ព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ ហើយប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតបានបង្ហាញ ការ យល់ឃើញខុសៗគ្នា សម្រាប់កិច្ចពិភាក្សា ដែលមេដឹកនាំគណបក្សទាំងពីរ មានជំហរខុសគ្នា ឆ្ងាយដូចមេឃនិងដី។ យ៉ាងណាក៏ដោយលោក សម រង្ស៊ី បានអំពាវនាវថា ស្អែកនេះត្រូវជាថ្ងៃសៅរ៍ទី១៤ ខែកញ្ញា ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ៣រូប មានទាំងរូបលោកផងដែរ នឹងចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង ដើម្បីដោះស្រាយ បញ្ហាប្រទេសជាតិ ជាមួយថ្នាក់ដឹកនាំកំពូល ៣រូប នៃគណបក្សប្រជាជនកម្ពុជា។ លោក សម រង្ស៊ី បានទទូចសូមឲ្យ បងប្អូនកូនក្មួយ មេត្តាជួយផ្តល់ជាយោបល់ ឬអនុសាសន៍ ឲ្យលោកអាច យកមកពិចារណា ឲ្យបានមុនម៉ោង ៨និង៣០ នាទីព្រឹក។ ប៉ុន្តែគេដឹងថា គណបក្សសង្គ្រោះជាតិ បានត្រៀមប្រធានបទចំនួន ៧ចំណុច សម្រាប់ការពិភាក្សារួចរាល់អស់ហើយ។
ប្រជាពលរដ្ឋមួយចំនួនបានចាត់ទុកថា ការជួបប្រជុំក្រោម ព្រះរាជាធិបតីភាពរបស់ ព្រះមហាក្សត្រនេះ ទំនងជា នឹងមិនអាចទម្លុះទម្លាយ ការជាប់គាំងផ្នែក នយោបាយបានទេ ព្រោះតែឆន្ទៈរបស់មេដឹកនាំ គណបក្ស សង្គ្រោះជាតិ និងគណបក្ស ប្រជាជនកម្ពុជា មានពីរដាច់ដោយឡែកពីគ្នា ដូចទឹកនិងប្រេង។ ហេតុនេះ បើទោះបីជាព្រះមហាក្សត្រ ទ្រង់ជាអាជ្ញាកណ្ដាល ដ៏ប៉ិនប្រសប់យ៉ាងណាក្ដី ក៏មិនអាចចរចារកច្រកចេញ បាននៅពេលនេះដែរ។
ភាពជាប់គាំងផ្នែកនយោបាយនេះ គឺស្ថិតត្រង់ថា គណបក្សសង្គ្រោះជាតិ ទាមទារឲ្យបង្កើត គណៈកម្មការចម្រុះឯករាជ្យ ដែលមានអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោត អាស្រ័យទៅតាមឆន្ទះ របស់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត។ ប្រធានបទដែលក្រៅពី ការដោះស្រាយរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ ដូចជាការបែងចែកអំណាច គឺមេដឹកនាំ គណបក្សសង្គ្រោះជាតិ មិនចង់ជជែកពិភាក្សាទេ ៕
ប្រភព ៖ វត្តភ្នំ
























Loading...




Post a Comment