ក្រោយពីមនុស្ស៦នាក់ ត្រូវបានតុលាការសាលាដំបូងរាធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទប្រើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខួចខាតទ្រពសម្បត្តិសាធារណៈមក សង្គមស៊ីវិល បានសម្តែងការសោកស្តាយយ៉ាងខ្លាំងថា មនុស្សទាំង៦នាក់មិនមែនជាអ្នកប្រព្រឹត្តិអំពើហឹង្សានៅស្ពានក្បាល់ថ្នល់កាលពីព្រលប់ថ្ងៃអាទិត្យនោះឡើយ តែបង្កឡើយដោយក្រុមសមត្ថកិច្ចចម្រុះវិញទេ។ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ (Licadho)លោកអំ សំអាត មាន ប្រសាសន៍នៅថ្ងៃទី១៧ ខែកញ្ញា ថាលោកនៅតែសោកស្តាយចំពោះការឃុំខ្លួនមនុស្សទាំង៦នាក់នោះ ព្រោះពួកគាត់ជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅនោះប៉ុណ្ណោះប៉ុន្តែផ្ទុយទៅវិញអំពើហឹង្សាកាលពីព្រលប់ថ្ងៃទី១៥នោះ គឺបណ្តាលមកពីសមត្ថកិច្ច ដែលជាអ្នកបិទរាំងផ្លូវ និងបង្កទៅជាកំហឹង។
សម្លេងៈ
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញនេះ មនុស្សទាំង៦នាក់នោះ ត្រូវបានតុលាកាសាលដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនបីបទល្មើស រួមមានបទប្រើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨នៃក្រមព្រហ្មទណ្ឌ និងចោទប្រកានពីបទល្មើសធ្វើឲ្យខូចខាតដោយទ្រព្យសម្បត្តិសាធារណៈដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រាមាត្រា ៤១០ និង ៤១១ នៃក្រមព្រហ្មទណ្ឌ។ហើយអ្នកទាំងពី៦នាក់ នោះត្រូវបានអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក សួស សំអាតចេញដីការឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារព្រៃសរ ។ជនជាប់ចោទទាំង ៦នាក់នោះរួមមាន ឈ្មោះ ង្វៀន ធីដុក ជនជាតិវៀតណាមឈ្មោះ ឯក ចាន់នឿន ឈ្មោះ តាំង ជុងសែ ឈ្មោះ សុង និស្ស័យ ឈ្មោះ ឡុង សាមឿននិងឈ្មោះ វ៉ាន់ និន។ប្រសិនបើតុលាការរកឃើញទោសកំហុសជាក់ស្តែងមែននោះ ជនជាប់ចោទទាំង៦នាក់ អាចនឹងជាប់ពន្ធនាគារចន្លោះពី ២ឆ្នាំ ទៅ ៥ឆ្នាំនិងពិន័យប្រាក់ពី ៤លាន ទៅ ១០លានរៀល។
គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែកញ្ញាក្រុមសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល បានបាញ់រះសំដៅទៅក្រុមបាតុករនិងប្រើប្រាស់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ ដោយបណ្តាលឲ្យបុរសម្នាក់ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។រីឯមនុស្ស ១៥នាក់ រងរបួស ក្នុងនោះមាន ៥ ឬ ៦នាក់របួសធ្ងន់ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រនិងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៊ី៕(ដោយៈថា ថៃ)
Source from: Vayofm























Loading...




Post a Comment