ក្រោយពីការបែកធ្លាយលិខិតមួយច្បាប់កាលពីល្ងាចថ្ងៃទី១៦កញ្ញា នៅលើបណ្តាញសង្គមហ្វេសប៊ុក និង ត្រូវបានចែកចាយ យ៉ាងព្រោងព្រាត នៅទីលានប្រជាធិបេតេយ្យរួចមក តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រចំានៅមណ្ឌលភ្នំពេញ លោក ហ៊ូ វ៉ាន់ បានថ្លែងបញ្ជាក់ យ៉ាងដាច់ខាតថា ថ្នាក់ដឹកនំារបស់គណបក្សសង្រ្គោះជាតិ មិនបានចេញប្រកាសលិខិត ដែលមានខ្លឹមសារគាំទ្រលទ្ធផលឆ្នោត និង គោរពតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ដោយមានការស្នើសុំសម្តេចហ៊ុនសែន ធ្វើតាមសំណើររបស់ខ្លួន ៥ចំណុចនោះទេ
សម្លេងលោក ហ៊ូ វ៉ាន់:
គួរបញ្ជាក់ថា ខ្លឹមសារលិខិតដែលគណបក្សសង្រ្គោះជាតិ បានបដិសេធថា មិនមែនជារបស់គណបក្សសង្រ្គោះជាតិ ផ្ញើរជូនសម្តេច ហ៊ុនសែន នោះ មានខ្លឹមសារថា គណបក្សប្រឆំាងដ៏ធំនេះ នឹងទទួលស្គាល់ លទ្ធផលបោះឆ្នោត ដែលប្រកាសដោយ គជប កាលពីថ្ងៃទី០៨ កញ្ញា គឺ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ៦៨ និង គណបក្សសង្រ្គោះជាតិ ទទួលបាន៥៥អាសនៈ និង គោរព តាមព្រះរាជសារ របស់ ព្រះមហាក្សត្រ ចុះថ្ងៃទី១៤ ខែ កញ្ញា ប៉ុន្ដែ ត្រូវមានលក្ខខណ្ឌថា សម្តេច ហ៊ុន សែន ត្រូវ ទទួលយក និងធ្វើតាមការទាមទារ របស់គណបក្សសង្រ្គោះជាតិ ទាំង ៥ចំណុច រួមមាន
ទី១. ស្នើសុំឱ្យមានការកែទម្រង់ ប្រព័ន្ធគ.ជ.ប
ទី២.ស្នើសុំឱ្យមានការ កែទម្រង់ ប្រព័ន្ធយុត្ដិធម៌
ទី៣. ស្នើសុំ ឱ្យមានការកែទម្រង់ប្រព័ន្ធព័ត៌មាន
ទី៤. ស្នើសុំឱ្យមានការកែទម្រង់ប្រព័ន្ធច្បាប់ និងអង្គ ភាពប្រឆាំងអំពើពុក រលួយ
ទី៥. ស្នើសុំឱ្យមានឈ្មោះលោកសម រង្ស៊ី ចូលរួមប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ខែកញ្ញាខាងមុខនេះ។
គួរកត់សំគាល់ថា លិខិតមួយច្បាប់ ដែលបានផ្សព្វផ្សាយឲ្យដឹងនេះ ហាក់ដូចជា មិនបានបង្ហាញ ពីការចង់បាន និង គោលជំហរ របស់គណបក្សសង្រ្គោះជាតិឲ្យចំៗឡើយ ពីព្រោះថា នាពេលកន្លងមក គណបក្សប្រឆំាងមួយនេះ បានបង្ហាញ គោលជំហរ របស់ខ្លួនថា នឹងទទួលស្គាល់លទ្ធផល បោះឆ្នោត បើបង្កើតឲ្យមានគណៈកម្មាពិសេស ដែលមានអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល មក ត្រួតពិនិត្យលទ្ធផល បោះឆ្នោត និងភាពមិនប្រក្រតី នៃការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា កន្លងមកនេះ។ ដោយឆេង សូរិយា
Source from: Vayofm























Loading...




Post a Comment