Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_5832.html
នេះជារបត់ថ្មីមួយ ក្រោយពេលមានភាពតានតឹងផ្នែកនយោបាយនៅក្រោយការបោះឆ្នោត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីថ្លែងការណ៍ដាស់តឿនអ្នកបញ្ចេញ់មតិ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាមព្រះមហាក្សត្រ។របត់ថ្មីនេះ ត្រូវគេមើលឃើញថា គឺនិន្នាការចំពោះព្រះមហាក្សត្រ ចេញពីទឹកចិត្តរបស់ប្រជាពលរដ្ឋទាំងអស់ ស្តែងតាមអ្វីដែលជាព្រះរាជសកម្មភាពចុងក្រោយរបស់ទ្រង់ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ដែលជាក្តីសង្ឃឹមចុងក្រោយរបស់ពលរដ្ឋ។
អាចារ្យ អេ រឺឈ្មោះពិត លោក សេង ប៊ុនវេង ជាចាងហ្វាងវិទ្យុឯកជនដ៏ល្បីល្បាញមួយ គឺ ១០៧.៥0 FM ជាវិទ្យុដែលប្រជាពលរដ្ឋតែងស្តាប់នូវកម្មវិធីតែមួយគឺរាយការណ៌ភ្លាមៗ។ កាលពីថ្ងៃទី១៩ កញ្ញា តាមរយៈវិទ្យុបារាំងអន្តរជាតិបានឲ្យដឹងថា លោក សេង ប៊ុនវេង បានប្រកាសរកអ្នកគាំទ្រ និងស្រលាញ់ព្រះមហាក្សត្រ មកជួបជុំគ្នានៅថ្ងៃទី២១ ចុងសប្តាហ៌នេះ។
នៅថ្ងៃទី១៩ កញ្ញានោះដែរ នៅក្នុងវិទ្យុ១០៧.៥0 FM ដែលមានលោក អាចារ្យអេ ជាពិធីករនោះ បានទទួលការហៅចូលពីលោក សោម ឆាយា ដែលជាពិធីករដ៏ល្បីល្បាញផ្នែកពត៌មាននៅស្ថានីយ៌ទូរទស្សន៌ CTN និង CNC ហើយបាននិយាយយ៉ាងច្រើនអំពីគំរោងជួបជុំនេះ។ ពួកគេយល់ថា ការអ្នកបញ្ចេញ់មតិមួយចំនួន ជាពិសេសនៅលើបណ្តាញសង្គម ហ្វេសប៊ុក ថាបានប្រមាថ ដល់អង្គព្រះមហាក្សត្រដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយថាជាការប្រមាថនេះគឺធ្ងន់ធ្ងទៀតផង ខណៈ សេចក្តីថ្លែងការណ៌របស់ រាជរដ្ឋាភិបាល នៅមិនទាន់ហៅការបញ្ចេញ់មតិនោះ ថាបានប្រមាថធ្ងន់ធ្ងរនៅឡើយ។
មហាជនបាននិយាយតៗគ្នា ចំពោះការប្រកាសរបស់អាចារ្យអេថា មិនបាច់ប្រកាសទៅធ្វើអ្វីនោះទេ ប្រជពលរដ្ឋគឺពិតជាស្រលាញ់និងគោរពព្រះមហាក្សត្រព្រោះទ្រង់ជាម្លប់សម្រាប់ប្រទេសជាតិ និងប្រជាជន តែត្រង់ថា បើសិនជាគេមិនទៅចូលរួមច្រើន នោះនឹងធ្វើឲ្យតំលៃព្រះមហាក្សត្រធ្លាក់ចុះទៅហើយ? តែបើសិនជាគេទៅចូលរួមច្រើនភ្លូកទឹកភ្លូកដីដូចការធ្វើមហាបាតុកម្មរបស់ គណបក្សប្រឆាំងវិញ នោះនិន្នាការថ្មីនឹងកើតឡើង ងាកចេញពីរបត់នយោបាយដែលកំពុងកើតមាន និងដ៏ក្តៅគគុកនេះមិនខាន។
សូមបញ្ជាក់ថា នៅក្រោយពេលដែលគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៌ស្នើសុំឲ្យព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពន្យាពេលប្រជុំសភាលើកដំបូង ដែលនឹងគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៣ខាងមុខ ហើយត្រូវបានព្រះមហាក្សត្របដិសេធន៌នោះ ក៏បង្កឲ្យមានការរិះគន់ និងសំណូមពរមួយចំនួនកើតឡើងនៅតាមបណ្តាញសង្គម ហ្វេសប៊ុក ជាមួយនឹងរូបភាពកាត់តក្នុងន័យចំអកឡកឡឺយមួយចំនួនផងដែរ ដែលក្រោយមកត្រូវគេដឹងថា បានដកចេញទៅវិញអស់រលីង ក្រោយពេលរដ្ឋាភិបាលចេញសេចក្តីប្រកាសក្រើនរំលឹក និងលើកយកហេតុផលច្បាប់មកពន្យល់ កាលពីថ្ងៃទី១៨ កញ្ញា ២០១៣។
អង្គការសង្គមស៊ីវិល បានបញ្ជាក់តាមសារពត៌មាននានាថា ការប្រមាថ និងការបញ្ចេញមតិរិះគន់ កែលំអរត្រូវតែបែងចែកឲ្យបានច្បាស់ ហើយថា ការបញ្ចេញ់មតិណាមួយត្រូវកុំធ្វើឲ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ត្រង់មាត្រាទី ៧ ដែលចែងថា ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបាន។
តាមសេចក្តីចែងរបស់រដ្ឋធម្មនុញ្ញត្រង់មាត្រាទី៧ មហាជនយល់ឃើញថា ការបញ្ចេញ់មតិនៅតាមបណ្តាញសង្គម ហ្វេសប៊ុកនោះ មិនទាន់ឈានដល់ការរំលោភបំពាន រឺធ្វើ់ឲ្យបាត់បង់ព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រនោះទេ គឺស្ថិតក្នុងត្រឹមជាគោលបំណង និងការសំណូមពររបស់អ្នកបញ្ចេញ់មតិ ចំពោះទ្រង់តែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ គេនៅរងចាំមើលថា តើការជួបជុំ ដែលត្រូវបានរៀបចំឡើងដោយលោក សេង ប៊ុនវ៉េង ហៅអាចារ្យអេនោះ មានទំហំប៉ុណ្ណា និងគោលបំណងប៉ុណ្ណាដែរ ទើបគេអាចវាយតំលៃដឹងថា របត់នៃនិន្នាការនេះចេញដំណើរដែររឺទេ៕
--------
ដោយ នាយច្រវ៉ា
ប្រភពពីៈ នាវា
























Loading...




Post a Comment