លោកសមរង្ស៊ីនៅតែប្រកាសថា មិនចូលរួមប្រជុំសភាជាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះទេ ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងសន្និសីទស្តីពីជំហរចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមប្រជុំសភាលើកដំបូង នៅម៉ោង១១ ថ្ងៃទី២០ ខែកញ្ញានេះ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកសមរង្ស៊ី បានបញ្ជាក់ថា ការប្រជុំសភាលើកដំបូង មិនចាំបាច់ធ្វើដោយតក់ក្រហល់នោះទេ ព្រោះបើតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ៨២ បានចែងថា ការប្រជុំសភាលើកដំបូង គឺធ្វើឡើង ក្រោយពីគ.ជ.ប ប្រកាសលទ្ធផលឆ្នោត ៦០ថ្ងៃ ។ តែបើគិតពីថ្ងៃប្រកាសលទ្ធផលឆ្នោត គឺនៅមិនទាន់គ្រប់នោះទេ។ ៦០ថ្ងៃដែលលើកឡើង ថាគ្រប់នៅថ្ងៃទី២៣ ខែកញ្ញានោះ គឺគិតចាប់ពីថ្ងៃទី២៧ ខែកក្កដា មកទេ។
យ៉ាងណាក៏ដោយលោកសមរង្ស៊ីប្រកាសថា នឹងនៅតែបន្តការចចារជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកការពិត។ ហើយប្រធានគណបក្សសង្រ្គោះជាតិរូបនេះ ក៏គាំទ្រដល់អង្គការសង្គមស៊ីវិលផងដែរ ដែលទាមទារអោយមានការចចារដោយសន្តិវិធី។
គួរបញ្ជាក់ថា ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានប្រកាសនៅថ្ងៃទី១៩ ខែកញ្ញាម្តងរួចមកហើយថា តំណាង រាស្ដ្រជាប់ឆ្នោតទាំង៥៥រូប របស់គណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមប្រជុំសភាលើកដំបូងឡើយ និងមិនចូលរួមបង្កើត រដ្ឋាភិបាលអណ្ណត្ដិទី៥ ជាមួយគណបក្សប្រជាជនកម្ពុជានោះដែរ ប្រសិនបើមិន ទាន់មានដំណោះស្រាយ ប្រកបដោយ យុត្តិធម៌ជូនម្ចាស់ឆ្នោត អំពីភាពមិនប្រក្រតី នៃការបោះឆ្នោតនោះ៕ដោយ យ៉ាន់ លីណា
Source from: Vayofm























Loading...




Post a Comment