ខេត្តក្រចេះ ៖ សកម្មភាពនាំចូល ទំនិញគេចពន្ធ ក៏ដូចជាទំនិញ បង់ពន្ធមិនគ្រប់ កំពុងសំរុកដឹកឆ្លងកាត់ច្រកព្រំដែន អន្ដរជាតិ ត្រពាំងស្រែ-វ៉ាលឺ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយគេប៉ាន់ប្រមាណថា ទំនិញដែលបង់ពន្ធពិតប្រាកដមិនបានពី ៥០ទៅ ៦០ភាគរយផង ក្រៅពីនោះ សុទ្ធតែកើតឡើងដោយសារមានការ ឃុបឃិតរវាងមន្ដ្រីគយនិងឈ្មួញ ដើម្បីឱ្យទំនិញទាំងនោះ ឆ្លងកាត់ដោយសុវត្ថិភាព ។
លោក នាង វណ្ណា ដែលជាប្រធាន សាខាគយខេត្តក្រចេះ និងជាប្រធានការិយាល័យគយ ប្រចាំច្រកត្រពាំងស្រែ-វ៉ាលឺ និងភរិយារបស់គាត់ ដែលជាគណនេយ្យ បានប្រើប្រាស់ជំនាញគយ ទៅប្រមូលលាភសក្ការៈ ច្រកហោប៉ៅផ្ទាល់ខ្លួន រហូតមានធនធាន ទ្រព្យសម្បត្តិស្តុកស្តម្ភ អាចបញ្ជូនកូនទៅរៀន នៅក្រៅប្រទេស ឬសង់វីឡាទិញដីរាប់សិបកន្លែង ហើយសូម្បីតែភរិយា របស់គាត់ដែលជាប្រធានគណនេយ្យ ក៏មានអំណាចមិនធម្មតាដែរ អាចជួយសម្របសម្រួល ការដឹកជញ្ជូនទំនិញគេចពន្ធ ឲ្យក្រុមឈ្មួញធំៗ យ៉ាងរលូនល្អ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចមួយចំនួន បានឲ្យដឹងថា ការនាំចូលទំនិញ តាមច្រកត្រពាំងស្រែ-វ៉ាលឺ មានការបង់ពន្ធ ច្រើនបំផុតមិនដល់១០ ភាគរយផង ហើយគេទទួលស្គាល់ថា មេគយប្រចាំច្រកនេះគឺលោក នាង វណ្ណា កំពុងតែក្ដោបសេដ្ឋកិច្ច យ៉ាងណែនពេញដៃ ។ កន្លងទៅឯកឧត្តម ប៉ែន ស៊ីម៉ន បានចាត់ តាំងបន្ថែម មន្ដ្រីគយឲ្យទៅបំពេញ តួនាទីប្រចាំការ នៅច្រកព្រំដែននេះ ប៉ុន្ដែលោក នាង វណ្ណា មិនសូវសប្បាយចិត្ត ដោយប៉ុនប៉ងប៉ាវផ្ដាច់ មិនឱ្យមន្ដ្រីឯទៀត មកដណ្តើមផលប្រយោជន៍ ហើយលោក នាង វណ្ណា ក៏បានតែងតាំងភរិយារបស់គាត់ ឱ្យកាន់ជាប្រធានគណនេយ្យ គឺងាយនឹងកើតមាន អំពើពុករលួយ។
មនុស្សដែលធ្លាប់ស្គាល់ ប្រវត្ដិលោក នាង វណ្ណា បាននិយាយផងដែរថា ដើមឡើយ លោក នាង វណ្ណា មិនមានធនធាន ទ្រព្យសម្បត្ដិធូរធារ ដូចពេលបច្ចុប្បន្ននេះទេ បានន័យថា គាត់ទទួលតំណែងជាប្រធានសាខាគយខេត្តក្រចេះ និងមានអំណាចក្តោបសេដ្ឋកិច្ច នៅច្រកព្រំដែនត្រពាំងស្រែ-វ៉ាលឺ គាត់ក៏មាន លទ្ធភាពខ្ពស់ ដូចជាមានឡានទំនើបៗ ជាច្រើនគ្រឿង ផ្ទះ វីឡា និងមានលទ្ធភាពផងដែរ ក្នុងការបញ្ជូនកូនឱ្យទៅរៀន នៅសហរដ្ឋអាមេរិក ដែលគេវាយតម្លៃថា ធនធានទាំងអស់នេះ សុទ្ធសឹងតែកើតចេញពីអំពើពុករលួយ ក្នុងតំណែង ព្រោះគាត់មានឱកាសច្រើន ក្នុងការប្រព្រឹត្ដ អំពើពុករលួយ។
បើសំអាងទៅលើប្រាក់បៀវត្សរ៍ ក៏ដូចជាអាជីវកម្ម រកស៊ីជាលក្ខណៈស្របច្បាប់ មិនសង្ឃឹមថាលោក នាង វណ្ណា មានលទ្ធភាពខ្ពស់ ដល់កម្រិតនេះទេ ហើយចំណុចដែល គួរឲ្យកត់សម្គាល់នោះ ក្រុមឈ្មួញរកស៊ីដឹកទំនិញធំៗជាច្រើន ដែលធ្លាប់ដឹកចេញ ពីច្រកត្រពាំងផ្លុង បានបង្វែរទិសដៅ មករកស៊ីនៅច្រក ត្រពាំងស្រែ -វ៉ាលឺ ក្នុងទ្រង់ទ្រាយ ធំផងដែរ គឺមានការនាំចូល នូវទំនិញដែល មានតម្លៃពន្ធខ្ពស់ ដូចជាប្រភេទគ្រឿង អេឡិចត្រូនិច ថ្នាំពេទ្យ និងទំនិញ ជាច្រើនមុខទៀត ត្រូវបានគេនាំ មកពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាម ហើយចូលតាមច្រក ត្រពាំងស្រែ-វ៉ាលឺ ដែលមានការបង់ពន្ធ ច្រើនបំផុតតែ១០ភាគរយប៉ុណ្ណោះ។
មានការរម្លឹកផងដែរថា ចាប់ពីបញ្ចប់ម៉ោង រដ្ឋបាល ៦ល្ងាចទៅ ច្រកព្រំដែនត្រូវបិទ ហើយសមត្ថកិច្ចវៀតណាម រួមទាំងសមត្ថកិច្ចកម្ពុជា បានអនុញ្ញាតឱ្យមាន ទំនិញគេចពន្ធឆ្លងកាត់ ទាំងឡានៗយីឌុប ព្រោះតែលោកនាង វណ្ណា ទទួលបានសេវា ក្រោមតុពីការដឹកជញ្ជូន ទាំងអស់នេះ និងជាអ្នកបែងចែក ផលប្រយោជន៍សម្រាប់ សមត្ថកិច្ច ស្ថាប័នដទៃទៀត ។ លោក នាង វណ្ណា កំពុងតែ ឃុបឃិត ឱ្យមានទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ហូរចូលកម្ពុជា ដោយផ្គើនទៅនឹង បទបញ្ជារបស់ រាជរដ្ឋាភិបាល ដើម្បីលាភសក្ការៈផ្ទាល់ខ្លួន ។
មូលហេតុសំខាន់បំផុត ដែលក្រុមឈ្មួញ ធ្លាប់តែនាំចូលទំនិញ តាមច្រកត្រពាំងផ្លុង នាំគ្នាបង្វែរទិសដៅនាំចូលតាមច្រក ត្រពាំងស្រែ-វ៉ាលឺ តាមការអូសទាញ របស់លោក នាង វណ្ណា នោះក៏ព្រោះតែក្រុមឈ្មួញ សំឡឹងឃើញផលចំណេញ ច្រើនបែបយ៉ាង តាមរយៈការយោគយល់ របស់លោក នាង វណ្ណាដែលបន្ធូរបន្ថយ ការបង់ពន្ធឬឃុបឃិត ឲ្យមានការរត់ពន្ធទំនិញ ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ ច្រើនសន្ធឹកសន្ធាប់។ ដូចដែលមន្ត្រីមួយចំនួន បានលើកឡើងថា ការនាំចូលទំនិញ យ៉ាងគគ្រឹកគគ្រេង តាមច្រក ត្រពាំងស្រែ-វ៉ាលឺ នោះមានការបង់ពន្ធ ច្រើនបំផុត ៣០ ភាគរយប៉ុណ្ណោះ នៅសល់ប៉ុន្មាន មន្ត្រីគយប្រមូល យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន៕
Source from: watphnom-news.com























Loading...




Post a Comment