ប្រទេសចិន ៖ ដោយសារតែតារាមួយចំនួន និយមកែសម្ផស្ស ឲ្យស្រស់ស្អាតសិចស៊ី មិនអាចចៀសផុត ពីការវះកាត់នោះទេ ហើយដើម្បីបង្ការកុំឲ្យមានរឿង អាក្រក់ណាមួយកើតឡើង តារាល្បីៗជាច្រើនរូប បានចំណាយប្រាក់ រាប់លានដុល្លារ ដើម្បីទិញធានារ៉ាប់រង ការពារខ្លួនពេលមានបញ្ហាកើតឡើង ដោយចៃដន្យ ក្នុងនោះមានដូចជាស្រីស្អាត លិន ជីលីងនិង ការ៉េន ម៉ុក ជាដើម។
បន្ទាប់ពីបានគ្រោះថ្នាក់ដួលប៉ះដើមទ្រូង តារាបង្ហាញម៉ូដ និងជាអ្នកសំដែងតៃវ៉ាន់នាង លិន ជីលីង សម្រេចចិត្តទិញធានារ៉ាប់រង សម្រាប់ដើមទ្រូងរបស់ខ្លួន ជាមួយនឹងតម្លៃ ១,៥៧ លានដុល្លារអាមេរិក។ ដោយឡែកតារា ចម្រៀងហុងកុង នាង ការ៉េន ម៉ុក ក៏បានចំណាយ ៤០ លានដុល្លារហុងកុង ដើម្បីធានារ៉ាប់រង ចំពោះសុដន់ទាំងគូរបស់ខ្លួនផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាតរូបនេះក៏បានទិញកញ្ចប់ ធានារ៉ាប់រងមួយចំនួនទៀត សម្រាប់អវយវៈផ្សេងៗ នៅលើរាងកាយរបស់នាងផងដែរ។ ជារឿងធម្មតាទេសម្រាប់តារាល្បីៗ ដែលចង់កែកុនរាងកាយ ឲ្យស្រស់ស្អាតនិងសិចស៊ី ត្រូវតែបូជាខ្លួន សម្រាប់ការកែសម្ផស្ស ដែលក្នុងនោះក៏មានការវះកាត់ ប្រឈមនឹងបញ្ហាគ្រោះថ្នាក់ ជាយថាហេតុផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment