ក្រោយពីក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិ បានបើកការស៊ើបអង្កេតជុំវិញការប្រើអាវុធគីមីនៅក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរីរួចមក។
នៅថ្ងៃនេះលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន នឹងធ្វើការលាតត្រដាងកាពិតជាសាធារណៈអំពីលទ្ធផលនៃរបាយការរបស់ក្រុមអ្នកស៊ើបអង្កេត អង្គការសហប្រជាតិ នៅក្នុងបទបង្ហាញរបស់ខ្លួននៅថ្ងៃចន្ទនេះ។
នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យអង្គការសហប្រជាជាតិនៅថ្ងៃនេះ។ បទបង្ហាញរបស់លោកអគ្គលេខាធិការ គឺធ្វើឡើងនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជា្ងៃសុក្រកន្លងទៅ អគ្គលេខាធិការអង្គការសហប្រជាតិលោក Ban Ki-moon បានធ្វើការចោទប្រកាន់ដោយត្រង់ៗចំពោះលោកប្រធានាធិបតីស៊ិរី Bashar al-Assad ថា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងទៅនឹងមនុស្សជាតិជុំវិញការប្រើប្រាស់អាវុធគីមី។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនលោកប្រធា នាធិបតី Bashar al-Assad បានប្រកាសថា ប្រសិនបើសហរដ្ឋអាមេរិក យល់ព្រមដកគម្រោងវាយប្រហារ មកលើរដ្ឋអំណាចស៊ីរី និងឈប់ផ្តល់អាវុធឲ្យក្រុមឧទ្ទាមនោះ លោកនឹងពិចារណាបោះបង់អាវុគីមីចោល ប្រសិនបើចាំបាច់។
ការប្រកាសបៃបនេះបានធ្វើឡើង ខណៈពេលសហរដ្ឋអាមេរិកគម្រាមវាយប្រហារ និង សម្ព័ន្ធមិត្តរបស់ខ្លួនគឺ រុស្ស៊ីបានសន្យានឹងធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេសនេះមានភាពប្រសើរឡើងតាមរយៈការចចារ។
បញ្ហានៅស៊ីរីចាប់តាំងពីមានការវាយប្រហារក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ ដែលបណ្តាលឲ្យមនុស្សជាង ១ពាននាក់បានស្លាប់មកភាពតានតឹងរវាង ស៊ីរី និងប្រទេសមហាអំណាចជាពិសេសអាមេរិកតែម្តងបានកើនឡើងយ៉ាងខ្លាំងព្រោះ ប្រទេសទាំងនេះបានចោទប្រកាន់ថា វាជាករណីប្រើប្រាស់អាវុធគីមីរបស់រដ្ឋាភិបាលស៊ីរី។
ប្រទេសបារាំង និងសហរដ្ឋអាមេរិកសុទ្ធតែបានតាំងចិត្តរួចរាល់ហើយថា នឹងរួមគ្នាកម្ទេចរបប អាស្សាដ ចោលប្រសិនបើស៊ីរីមិនព្រមបោះបង់អាវុធគីមីទេនោះ។
ចំណែកប្រទេសមហាអំណាចធំៗពីរទៀត គឺចិន និងរស្ស៊ីវិញ បានបដិសេធដាច់អហិង្កាចំពោះការចង់អន្តរាគមទៅលើរដ្ឋាភិបាលស៊ីរីរបស់ រដ្ឋាភិបាលអាមេរិកផងដែរ។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរនេះ បានប្រកាសថា នឹងជួយស៊ីរីប្រសិនបើ អាមេរិកបើកការវាយប្រហារមែននោះ។
ជម្លោះហែកហួរនៅក្នុងប្រទេសស៊ីរីបានអូសបន្លាយអស់រយៈពេល៣០ខែទៅហើយ ដែលបានបណ្តាលជីវិតមនុស្សជាង ១សែននាក់ ត្រូវបានសម្លាប់យ៉ាងវេទនាបំផុតក្រោមភ្លើងសង្គ្រាម រវាងក្រុមអ្នកប្រឆាំង និងកងទ័ពរដ្ឋាភិបាលស៊ីរី។(ដោយៈជា ធីរិទ្ធ)
Source from: Vayofm























Loading...




Post a Comment