ក្រោយពីបានបិទទ្វាអស់រយៈពេល៥ខែ តំបន់ឧស្សាហ៏កម្មរួម Kaesong បានចាប់ផ្តើមបើកដំណើរការវិញហើយ បន្ទាប់ពីបានបើកកិច្ចចរចាជាច្រើនលើកច្រើនសារវាងភាគីកូរ៉េខាងត្បូង និង ភាគីកូរ៉េខាងជើង។
បើតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងដែលទទួលបន្ទុកយ៉ាងសំខាន់ក្នុងការបន្ថយភាពតានតឹងនោះឲ្យដឹងថា ទាំងអ្នកគ្រប់គ្រងជាន់ខ្ពស់រួមជាមួយនឹងបុក្គលិកកូរ៉េខាងត្បូងសរុបប្រមាណ ៨២០នាក់ នឹងត្រូវចូលបំរើការងារទៅក្នុងតំបន់ Kaesong ជាធម្មតាវិញ។ ខាងក្រុមអ្នកជំនួញរបស់កូរ៉េខាងត្បូងសុទ្ធសឹងតែបង្ហាញ់ក្តីសង្ឃឹមថា អ្វីៗនឹងវិលទៅរកសភាពដើមវិញ។
តែទោះបីជាយ៉ាងនេះក្តី ពួកគេនៅតែមានក្តីបារម្មដដែល ចំពោះភាពមិនច្បាស់លាសរបស់នយោបាយកូរ៉េទាំងពី ដែលពិតជាជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់ដំណើរការផលិតកម្មនៅតំបន់ Kaesongនេះ។
កូរ៉េខាងត្បូងនិងខាងជើងដែលឈានដល់ការបិទតំបន់ឧស្សាកម្មរួមកន្លងទៅនោះ គឺដោយសារតែបញ្ហាការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសមយុទ្ធរួមគ្នារវាង អាមេរិក និង កូរ៉េខាងត្បូង។
ហើយភាគីទាំងសងខាងតែងតែបន្ទោសគ្នាទៅវិញទៅមកចំពោះការនាំឲ្យការផ្អាកដំណើរការនៃតំបន់ឧស្សាកម្មនេះ។ សូមបញ្ជាក់ថា នៅតំបន់Kaesongនោះ មានក្រុមហ៊ុនរបស់កូរ៉េខាងត្បូងម្រមាណ១២៣ ហើយមានកម្មករកូរ៉េខាងជើងដែលបំរើការងារនៅទីនោះសរុបប្រមាណ៥ម៉ឺន ៣ពាននាក់។(ដោយៈអ៊ុន រស្មី)
Source from: Vayofm























Loading...




Post a Comment