តាមការគ្រោងទុក មហាបាតុកម្មអហិង្សា របស់គណបក្សសង្គ្រោះជាតិ នឹងបន្តចូលដល់ថ្ងៃទី២ នៅព្រឹកថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០១៣នេះ ខណៈដែលមេដឹកនាំគណបក្សជាប់ឆ្នោតទាំង២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងជួបពិភាក្សាគ្នាជាថ្មីនៅវេលាម៉ោង៩ព្រឹក នៅមន្ទីររដ្ឋសភាជាតិ។
សមាសភាពចូលរួមប្រជុំនៅថ្ងៃចន្ទទី១៦ខែកញ្ញានេះ គណបក្សប្រជាជនមាន៖លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកស ខេង លោកសក់ សេដ្ឋា លោក សាយ ឈុំ និងលោកសោម សឿន។
រីឯសមាសភាពគណបក្សសង្គ្រោះជាតិ គឺលោកសម រង្ស៊ី លោកកឹម សុខា លោកប៉ុល ហំម លោកយឹម សុវណ្ណ លោកអេង ឆៃអ៊ាង លោកគួយ ប៊ុនរឿន។
គួរបញ្ជាក់ថា ពិភាក្សានេះនឹងពិភាក្សាតែលើការជជែកចរចា អំពីរចនាសម្ព័ន្ធដឹកនាំរដ្ឋសភាអាណត្តិថ្មី មិនមែនចចារ ដើម្បីបង្កើតគណៈកម្មការចម្រុះនោះទេ។
Source from: Vayofm























Loading...




Post a Comment