Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​រយៈពេល​៣​ថ្ងៃ​នៃ​ជំនួប​រវាង លោក​John Kerry ប្រមុខ​ការទូត​របស់​អាមេរិក និង​លោក Sergei Lavrov ប្រមុខ​ការទូត​របស់​រុស្ស៊ី​ក្នុង​ទីក្រុង​ហ្សឺ​ណែ​វ ស្តីពី​បញ្ហា​ប្រទេស​ស៊ី​រី​នោះ ភាគី​ទាំងពី​ក៏​បាន​ឈាន​ដល់​ចំណុច​រួម​គ្នា​គួរឲ្យតក់សម្គាល់​។

ពោល​គឺ ទាំង​ភាគី​អាមេរិក និង រុស្ស៊ី​សុទ្ធតែ​បាន​ត្រូវរ៉ូវ​គ្នា​ត្រង់​ថា ពួកគេ​មាន​គម្រោង​ក្នុងការ​បំផ្លាញ់​ចោល​នូវ​អាវុធ​គីមី​ក្នុង​ប្រទេស​ស៊ី​រី ដែល​វា​ជា​ប្រភេទ​អាវុធ​ដ៏​សាហាវ និង ជា​អាវុធ​ដែល​ពិភពលោក​ហាមឃាត់​មិនឲ្យ​ប្រើប្រាស់​នោះ​។

ក្រៅពី​មាន​ជំហរ​ក្នុង​ការបំផ្លាញ់​អាវុធ​ទាំងនោះ​ហើយ ទាំង​លោក John Kerry ប្រមុខ​ការទូត​របស់​អាមេរិក និង​លោក Sergei Lavrov ប្រមុខ​ការទូត​របស់​រុស្ស៊ី ក៏​បាន​បើក​ចំហរទ្វាឲ្យ​មាន​ការដា​ក់​ទណ្ឌកម្ម​លើ​ប្រទេស​ស៊ី​រី​ ក្នុងករណី​ដែល​ប្រទេស​នេះ​មិន​ព្រម​ធ្វើ​ទៅ​តាម​ការលើកឡើង​របស់ខ្លួន ព្រោះថា​កន្លង​មក​ថ្មីៗ​នេះ លោក​អាសា​ឌ ប្រធានាធិបតី​ស៊ី​រី​បាន​ប្រកាសប្រាប់​ពិភពលោក​ថា ខ្លួន​មាន​បំណង​លះបង់​ចោល​អាវុធ​គីមី​ក្នុង​ប្រទេស​របស់​ខ្លួន​។

ប្រធានាធិបតី ​អាមេរិក លោក​បា​រ៉ា​ក អូ​បា​ម៉ា ក៏​បាន​បង្ហាញ់​ការ​ស្វាគ​ម​ន៏​ចំពោះ ដំណើរ​ប្រកបដោយ​ភាព​វិជ្ជមាន​នាពេល​នេះ​ផង​ដែរ តែ​លោក​នៅតែ​បោះ​ពាក្យ​សំដី​​ព្រ​មាន​ថា បើកាលណា​រដ្ឋាភិបាល​លោក អាសា​ឌ មិន​ធ្វើ​ទៅ​តាម​ការលើកឡើងរ​បស់​ខ្លួន​ខាងដើម​ទេ អាមេរិក​នឹង​បើក​ការវាយប្រហារ​ជាមិនខាន​។

យ៉ាងណាក៏ដោយ រុស្ស៊ី​នៅតែ​បញ្ជាក់​ហើយ​បញ្ជាក់ទៀតថា ខ្លួន​នឹង​មិន​យល់ស្រប​នោះទេ ចំពោះ​ការចូល​អន្តរាគ​ម​ន៏​យោធា​ក្នុង​ប្រទេស​ស៊ី​រី បើ​ទោះបីជា​ស្ថិត​ក្នុង​ស្ថាន​ការណ៏​អ្វីក៏​ដោយ ព្រោះ​វា​នឹង​បង្កបញ្ហា ឲ្យ​កាន់តែ​ស្មុគស្មាញ់​ខ្លាំង​ថែម​ទៀត​ជាមិនខាន​។​

​ស្របពេល​ដែល​អាមេរិក និង រុស្ស៊ី​បាន​ព្រមព្រាងគ្នា​លើ​ចំណុច​នេះ ក្រុម​ឧទាម​ស៊ី​រីឯ​នោះ​វិញ​បាន​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​ឡើយ ហើយ​បាន​បញ្ជាក់ថា​វា​មិន​អាច​​ជា​ដំណោះស្រាយ​ក្នុង​ការបញ្ចប់​ភ្លើងសង្គ្រាម​ដ៏​ស្មុគស្មាញ់​នោះទេ​។

រីឯ​លោក បាន​គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ចោទប្រកាន់​លោក​អាសា​ឌ ប្រធានាធិបតី​ស៊ី​រី​ថា គឺ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ឧ​ក្រិត​កម្ម​សង្គ្រាម​ប្រឆាំង​​នឹង​មនុស្សជាតិ​។

ក្រុម​អ្នកជំនាញ​អាវុធ​គីមី​ដែល​បាន​បើក​ការស៊ើបអង្កេត​ក្នុង​ប្រទេស​ស៊ី​រី​នា​ពេល​កន្លង​ទៅ​នោះ គ្រោង​នឹង​បង្ហាញ់រ​បាយ​ការណ៏​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ ដើម្បី​បញ្ជាក់​ថា ការវាយប្រហា​កាលពី​ថ្ងៃ​ទី​​២១​សីហា​​កន្លង​​ទៅ​​ក្នុង​​ប្រទេស​​ស៊ី​រី​បណ្តាលឲ្យ​មនុស្ស​ជាង ​១​ពាន់​​នាក់ ភាគច្រើន​ជា​ស្ត្រី និង​កុមារ​បាន​ស្លាប់​នោះ​ជា​ករណី​ប្រើ​ប្រាស់​​អាវុធ​គីមី ឬ​មិនមែន​។​(ដោយៈអ៊ុន រស្មី)​


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item