Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រោយ​​ពី​​មនុស្ស​​៦​​នាក់​ ត្រូវ​បាន​​តុលាការ​​សាលាដំបូង​​រា​ធានី​ភ្នំពេញ​ សម្រេច​​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន ​ក្រោម​​បទ​​ចោទ​​ប្រើ​​ហឹង្សា​​ដោយ​​ចេតនា​​មាន​​ស្ថាន​​ទម្ងន់​​ទោស​ និង​​បទ​​ធ្វើ​ឲ្យ​​ខួចខាត​ទ្រព​សម្បត្តិ​​សាធារណៈ​មក​ សង្គម​ស៊ីវិល​ បាន​​សម្តែង​​ការ​សោកស្តាយ​​យ៉ាង​ខ្លាំង​​ថា​ មនុស្ស​​ទាំង​​៦​នាក់​​មិន​មែន​​ជា​​អ្នក​​ប្រព្រឹត្តិ​​អំពើ​ហឹង្សា​នៅ​ស្ពាន​​ក្បាល់​ថ្នល់​​កាល​ពី​ព្រលប់​​ថ្ងៃ​អាទិត្យ​នោះ​​ឡើយ ​តែ​​បង្ក​​ឡើយ​​ដោយ​​ក្រុម​​សមត្ថកិច្ច​​ចម្រុះ​​វិញ​​ទេ​​។​​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ (Licadho)​លោក​អំ សំអាត មាន ប្រសាសន៍​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា ថា​លោក​​នៅតែ​សោកស្តាយ​ចំពោះ​ការឃុំខ្លួន​មនុស្ស​ទាំង​៦​នាក់​នោះ​ ព្រោះ​ពួកគាត់​ជា​​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​នោះ​ប៉ុណ្ណោះ​ប៉ុន្តែ​ផ្ទុយទៅវិញ​អំពើហឹង្សា​កាលពី​ព្រលប់​ថ្ងៃ​ទី​១៥​នោះ ​គឺ​បណ្តាល​មក​ពី​សមត្ថកិច្ច​ ដែលជា​​អ្នក​បិទ​​រាំង​ផ្លូវ ​និង​​ប​ង្ក​​ទៅ​​ជា​កំហឹង​​។

សម្លេងៈ

គួរបញ្ជាក់​ថា​ កាលពី​ល្ងាច​​ថ្ងៃ​​ច័ន្ទ​​ម្សិលមិញ​​នេះ ​មនុស្ស​ទាំង​៦​នាក់​នោះ ​ត្រូវបាន​តុលាកា​សាល​ដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ចំនួន​បី​បទល្មើស រួម​មាន​បទ​ប្រើ​ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា ២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ និង​ចោទប្រកាន​ពី​បទល្មើស​ធ្វើឲ្យ​ខូចខាត​ដោយ​ទ្រព្យសម្បត្តិ​សាធារណៈ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​មាត្រា ៤១០ និង ៤១១ នៃ​ក្រម​ព្រហ្មទណ្ឌ​។ហើយ​អ្នក​ទាំង​ពី​៦​នាក់ នោះ​ត្រូវបាន​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សួស សំអាត​ចេញ​ដី​ការឃុំខ្លួន​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ព្រៃ​សរ ។​ជនជាប់ចោទ​ទាំង ៦​នាក់​នោះ​រួមមាន ឈ្មោះ ង្វៀន ធី​ដុក ជនជាតិ​វៀតណាម​ឈ្មោះ ឯក ចាន់​នឿន ឈ្មោះ តាំង ជុង​សែ ឈ្មោះ សុង និស្ស័យ ឈ្មោះ ឡុង សា​មឿន​​​​​និង​​ឈ្មោះ​ វ៉ាន់ ​និន​​។ប្រសិន​បើ​តុលាការ​រក​ឃើញ​ទោសកំហុស​ជាក់ស្តែង​មែន​នោះ ជនជាប់ចោទ​ទាំង​៦​នាក់ អាច​នឹង​ជាប់ពន្ធនាគារ​ចន្លោះ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ​និង​ពិន័យ​ប្រាក់​ពី ៤​លាន ទៅ ១០​លាន​រៀល​។

គួររម្លឹកថា​ កាលពី​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល បាន​បាញ់រះ​សំដៅ​ទៅ​ក្រុមបាតុករ​និង​ប្រើប្រាស់​គ្រាប់​បែកផ្សែង​ជា​ច្រើន​គ្រាប់ ដោយ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ម៉ៅ សុខ​ចន្ទ អាយុ ២៩​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​រីឯ​មនុស្ស ​១៥​នាក់ រងរបួស ក្នុងនោះ​មាន ៥ ឬ ៦​នាក់​របួសធ្ងន់​ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​និង​​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​ឬ​ហៅ​ថា ​មន្ទីរពេទ្យ​រុស្ស៊ី​​៕(ដោយៈថា ថៃ)


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item