កិច្ចប្រជុំរវាងមេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយប្រមុខដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានបញ្ចប់ហើយនៅពេលនេះ។
លទ្ធផលនៃកិច្ចប្រជុំ:
- គណបក្សទាំងពីរឯកភាពធ្វើកំណែទម្រង់ស្ថាប័ន្តជាតិមួយចំនួនទៀតបន្ទាប់ពី គ.ជ.ប
- បញ្ហាខ្វែងគំនិតរឿងបង្កើតគណៈកម្មាស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត នឹងពិភាក្សាគ្នាជាបន្តទៀត
- ការចូលរួមប្រជុំសភារបស់គណបក្សសង្រ្គោះជាតិនឹងបន្តពិចារណា ព្រោះគណបក្សសង្រ្គោះជាតិ នៅមានរយៈពេល៥ថ្ងៃទៀត តែកិច្ចពិភាក្សា នឹងធ្វើឡើងមុនកិច្ចប្រជុំសភាលើកដំបូង នៅថ្ងៃ២៣ ខែកញ្ញា មកដល់
- គណបក្សសង្រ្គោះបញ្ចប់បាតុកម្មនៅថ្ងៃនេះ
ក្រោយកិច្ចប្រជុំលោកប្រាក់ សុខុន បានថ្លែងថា កិច្ចប្រជុំនៅថ្ងៃនេះមានភាពវិជ្ជមានច្រើន ទោះជានៅមានបញ្ហាខ្លះ នៅមិនទាន់ដោះស្រាយ តែគណបក្សទាំងពីរប្តេជ្ញា នឹងដោះស្រាយជាមួយគ្នា។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនៅព្រឹកថ្ងៃអង្គារ៍នេះ មានសមាសភាព៧នាក់មកពីគណបក្សនីមួយ។ គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សហការី៦រូបទៀតគឺ លោកស ខេង លោកសាយ ឈុំ លោកឈាង វុន លោក ប្រាក់ សុខុន លោកសក់ សេដ្ឋា និងលោកសោម សឿន។
គណបក្សសង្គ្រោះជាតិ ក៏មានគ្នាចំនួន៧នាក់ដែរគឺ លោកសម រង្ស៊ី លោកកឹម សុខា លោកប៉ុល ហំម លោកសុន ឆ័យ លោកយឹម សុវណ្ណ លោកអេង ឆៃអ៊ាង និង លោកគួយ ប៊ុនរឿន៕ ដោយយ៉ាន់ លីណា
Source from: Vayofm























Loading...




Post a Comment