សហរដ្ឋអាមេរិក បានជួបប្រទះនឹងការបាញ់ប្រហារដ៏ព្រឺព្រួចមួយទៀតហើយ កាលពីថ្ងៃច័ន្ទម្សិលមិញ។ខ្មាន់កាំភ្លើង ជាជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ពោពេញទៅដោយកំហឹង បានលើកកាំភ្លើងបាញ់រះទៅលើហ្វូងមនុស្សបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ១២នាក់ និងជាច្រើននាក់ទៀតរងរបួស។ សមរភូមិនេះ បានកើតឡើងនៅចន្លោះម៉ោងប្រមាណ ៨ និង២០នាទី កាលពីថ្ងៃច័ន្ទ ម្សិលមិញ ក្នុងបរិវេណកងទ័ពជើងទឹកអាមេរិក នាចំកណ្តាលទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកតែម្តង។ ខ្មាន់កាំភ្លើងដែលមានចរិកកាចសាហាវម្នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះថា Aaron Alexis មានវ័យ ៣៤ ឆ្នាំ ធ្លាប់បានចូលបម្រើការក្នុងកងទាហ៊ាននាវាអាមេរិក ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១១ ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីកងទ័ពជើងទឹកអាមេរិក ។
ក្រោយពីមនុស្ស១២នាក់ បានដាច់ខ្យល់ស្លាប់ទៅ ខ្មាន់កាំភ្លើងដែលគេស្គាល់ថាជាអតីតទាហ៊ានជើងទឹកនោះ ក៏បានចាប់ផ្តើមបើកការបាញ់តទល់ទាំងកម្រោល ជាមួយប៉ូលីសទៀត រហូតដល់ត្រូវគ្រាប់ស្លាប់ខ្លួនឯងនៅហ្នឹងកន្លែងកើតហេតុ ។ បន្ទាប់ពីព្រឹត្តិការណ៍បាញ់សម្លាប់ដ៏ក្រេវក្រោធនោះ បានបែកធ្លាយភ្លាម លោកប្រធានាធិបតីអាមេរិក Barack Obama បានចេញបញ្ជារអោយបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាល នៅសេតវិមាន និងវិមានរដ្ឋសភាជាតិអាមេរិក ដើម្បីចូលរួមកាន់ទុក្ខជាមួយក្រុមគ្រួសារនៃសពជនរងគ្រោះ ។ ជាមួយគ្នានោះ លោក ក៏បានថ្កោលទោសចំពោះអំពើដ៏សាហាវយ៉ងឃ្នង់នោះផងដែរ និងបានហៅអំពើនោះថា ជាអំពើដ៏កំសាក និងថោកទាបបំផុត៕(ដោយៈថា ថៃ )
Source from: Vayofm























Loading...




Post a Comment