នៅចំនុចមុខវត្តឧណ្ណាឡោម នាពេលថ្ងៃត្រង់ មានការតានតឹងបន្តិចកើតឡើង រវាងអាជ្ញាធរ និង ក្បួនដង្ហែរបស់គណបក្សង្រ្គោះជាតិ ប៉ុន្តែពុំមានអំពើហិង្សាកើតឡើងទេ។ ភាពតានតឹងបានកើតឡើងនៅពេលអាជ្ញាធរបានដាក់បារាស់ដែកលួសច្រើនជាន់ និងត្រៀមកាំភ្លើងផ្សែងបង្រ្កាបបាតុករ ដើម្បីរារាំងក្បួនដើររបស់បាតុកររាប់ម៉ឺននាក់។ ក្រោយមកលោកសមរង្ស៊ី បានស្នើរសុំលោក ជួន សុវណ្ណអគ្គស្នងការរាជធានីភ្នំពេញ ដើម្បីបួងសួងនៅព្រះអង្គដងកើរ ដោយសន្យាថា បួងសួងហើយ និង ក្បួនដង្ហែរនឹងត្រឡប់ក្រោយវិញ។
សមត្ថកិច្ចបានយល់ព្រមសំណើរនេះប៉ុន្តែ ក្បួនដង្ហែរលោកសមរង្ស៊ី ត្រូវចាកចេញពីព្រះអង្គដងកើ ជាបន្ទាន់ នៅពេលបួងសួងរួច បើមិនដូច្នោះទេ ប៉ូលិសនឹងមានចាត់វិធានការ។
រហូតមកដល់ពេលនេះ លោក សម រង្ស៊ី បានដឹកនាំបាតុករ ដើរទៅកាន់ទីលានប្រជាធិបតេយ្យ តាមផ្លូវមាត់ទន្លេ វិញហើយ។ប៉ុន្តែខណៈពេលត្រឡប់មកវិញក្រុមអ្នកតវ៉ាមួយចំនួន បានវាយបំបែករនាំង បារាស់ដែកលួស និង បានបោះរនាំងមួយចំនួននៅក្នុងទឹកទន្លេ។
សូមស្តាប់សំលេង
ព័ត៌មានដោយយ៉ាន់ លីណា
Source from: Vayofm























Loading...




Post a Comment