គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៥ ខែកញ្ញានេះ បានរៀបចំធ្វើមហាបាតុកម្មអហិង្សាលើកទី២ ដើម្បីទាមទាររកយុត្ដិធម៌ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅឯទីលានប្រជាធិបតេយ្យ។
ក្នុងការដឹកនាំធ្វើបាតុកម្មនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានដើរហែក្បួន ពីទីស្នាក់ការគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ ទៅទីលានប្រជាធិបតេយ្យ។
ចំណែកលោកកឹម សុខា និងអ្នកគាំទ្រ បានធ្វើដំណើរដោយថ្មើរជើងចេញដំណើរ ពីស្នាក់ការគណបក្សសង្គ្រោះជាតិទួលគោក ឆ្ពោះទៅចូលរួមមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យដែរ។
លោក សម រង្ស៊ី បាននិយាយនៅលើហ្វេសប៊ុករបស់លោក ថា ប្រជាពលរដ្ឋរាប់សែននាក់កំពុងចូលរួម មហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដើម្បីទាមទារយុត្តិធម៌ក្នុងការបោះឆ្នោត។
បើតាមការលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលសរសេរនៅលើហ្វេសប៊ុករបស់ ថា ក្បួនហែរបាតុករអហិង្សានៅមុខវត្តឧណ្ណាឡោម អាជ្ញាធរបានដាក់បារាស់ដែកលួសច្រើនជាន់ និងត្រៀមកាំភ្លើងផ្សែងបង្ក្រាបបាតុករ ដើម្បីរារាំងក្បួនដើររបស់បាតុករអហិង្សារាប់ម៉ឺននាក់នៅចំនុចមុខវត្តឧណ្ណាឡោម ប៉ុន្តែពុំមានអំពើហិង្សាកើតឡើងទេ។
គួរបញ្ជាក់ ថា គណបក្សសង្គ្រោះជាតិរៀបចំធ្វើបាតុកម្មអហិង្សារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីរកយុត្ដិធម៌ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ដោយទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោត៕
Source from: Vayofm























Loading...




Post a Comment