Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_6706.html
បាត់ដំបង ៖ ជនរងគ្រោះ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលពួកគេបានជិះ ម៉ូតូទៅបុកចំពាក់កណ្តាលរថយន្ត ពេលដែលរថយន្តបានបត់ឆ្វេងកាត់ទទឹងផ្លូវ កាលពីវេលាម៉ោង ១ និង១៤នាទី រសៀលទី២០ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិអូរទ្រៀត ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ប៉ុន្តែក្រោយមកទើបដឹងថា ជនរងគ្រោះដែល ស្លាប់ទាំងពីរនាក់នោះគឺជាចោរលួចម៉ូតូសោះ។ តាម ការផ្តល់ព័ត៌មានពីលោក ឌឿន សម្បត្តិ អធិការរងនគរបាលស្រុកមោងឬស្សីបានបញ្ជាក់ ថា ដំបូងមានម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់ដែលមានម៉ាកស្មាស់ V ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BL1460 បាន បើកយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត។លោកអធិការរងបានបន្តថា លុះ ទៅដល់ចំណុចកើតហេតុក៏មានរថយន្តដឹកខ្សាច់១គ្រឿងប្រភេទបែន ពាក់ស្លាកលេខ២កណ្តាល 2A4242 ជា របស់ដេប៉ូលក់គ្រឿងសំណង់នៅស្រុកមោងឬស្សី យីហោ លី ជំនាញបានបត់ឆ្វេងកាត់ ពីមុខទទឹងផ្លូវ ធ្វើឲ្យម៉ូតូទាំងពីរបុកទៅលើទ្រុងរថយន្តពេញតែម្តង នឹងស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុទាំង២នាក់។
នៅក្នុងខណៈនោះដែរអ្នកបើករថយន្តក៏បានរត់គេចខ្លួនបាត់ស្រមោល ឯជនរង គ្រោះក្រោយពេលសាច់ញាត្តិមកដល់ទើបដឹងឈ្មោះ១. ឡាយ បារាំង ភេទប្រុស អាយុ២៩ឆ្នាំ ២. ឈ្មោះ ហុង ឈឿន ហៅក្តិប ភេទប្រុស អាយុ២៣ឆ្នាំ ទើបចេញពីពន្ធនាគារ ទាំង២នាក់រស់នៅភូមិ ដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ក្នុងពេលសមត្ថកិច្ចកំពុងធ្វើការវាស់វែងក៏ស្រាប់តែមានបុរសម្នាក់ ឈ្មោះហុង សុវណ្ណ អាយុ៤៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនធ្វើផ្លូវក្រាលកៅស៊ូ សុខ សុខា បានមកអះអាងថា ជនរងគ្រោះទាំង២នាក់នោះគឺជាចោរដែលបានលួចម៉ូតូរបស់លោកដែលបាន ទុកចោលនៅមុខបន្ទប់ជួលត្រង់ចំណុចផ្សារមោងឬស្សីថ្មី កាលពីវេលាម៉ោង ១២និង២០នាទី ថ្ងៃដដែល ខណៈដែលលោកលេបថ្នាំផ្តាសាយ ហើយដេកលក់មួយភាំង ហើយចាក់សោជាប់នឹងម៉ូតូ បច្ចុប្បន្នទាំងរថយន្តនឹងម៉ូតូត្រូវបានកំលាំងសមត្ថកិច្ចយកមក រក្សាទុកនៅអធិការដ្ឋាន ដោយឡែកចោរទាំង២នាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណីហើយ៕
ប្រភព៖ កម្ពុជាថ្មី
























Loading...




Post a Comment