ដោយសារប្រទេសកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ កម្ពុជានឹងទទួលរងនូវឥទ្ធិពលព្យុះទី១៩ និងទី២០ ដូច្នេះស្ថាភាពទឹកទន្លេមេគង្គ នឹងមានការហក់ជនឡើងយ៉ាងគំហុកនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជានាយកខុទ្ទកាល័យក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបដែលកំពុងមានឥទ្ធិពលលើប្រទេសកម្ពុជានេះ បាននឹងកំពុងបង្កឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គលើ ធ្វើឲ្យទឹកទន្លេមេគង្គជន់ឡើងលឿនយ៉ាងគំហុក ក្នុងរយៈពេលបីបួនថ្ងៃខាងមុខ ប៉ុន្តែទឹកមិនឡើងដល់កម្រិតកម្ពស់ទឹកត្រូវប្រកាសអាសន្ននោះទេ។
គួរបញ្ជាក់ថា បើតាមការព្យាករណ៍ របស់នាយកដ្ឋានជលសាស្ត្រ កាលពីថ្ងែទី១៦ ខែកញ្ញា ឆ្នាំបានឲ្យដឹងថា នៅស្ថានីយ៍ជលសាស្ត្រខេត្តស្ទឹងត្រែង ទឹកមាន កម្ពស់ ៧,៩៦ ម៉ែត្រ ។ នៅស្ថានីយ៍ជលសាស្ត្រខេត្តក្រចេះ ទឹកមានកម្ពស់ ១៧,៥០ ម៉ែត្រ នៅស្ថានីយ៍ជលសាស្ត្រខេត្តកំពង់ចាម ទឹកមានកម្ពស់ ១១,៩៦ ម៉ែត្រ, នៅស្ថានីយ៍ជលសាស្ត្រទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ ៨,៣០ ម៉ែត្រ។ដោយឡែក កម្ពស់ទឹកនៅបឹងទន្លេសាប នៅស្ថានីយ៍ជលសាស្ត្រកំពង់ហ្លូងមានកម្ពស់ ៦,៨៤ ម៉ែត្រ៕(ដោយ សៅ វិសាល)
Source from: Vayofm























Loading...




Post a Comment