Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​យក​កាំបិត​​ត្នោត កាប់​​ទៅ​ លើ​​ប្រ​ពន្ធ​ចុង​ចំ​នួន ៣ កាំ​បិត​​ខណ​​​ដែល​​កំ​ពុង​​ធ្វើ​​ត្រី ហើយ​​កូន​ប្រុស​​ម្នាក់​ទៀត ​​ដែល​រត់​​ចូល​​​ជួយ​​​ម្តាយ ក៏​ត្រូវ​​ ឪ​ពុក​ចុង​​ចិត្ត​​អ​ប្រិយ​​កាប់​​ត្រូវ បណ្តាល​​ឲ្យ​​រង​របួស​​ក្បាល​មួយ​កាំបិត កាលពី​វេលា​ម៉ោង ១១ និង​៣០ នាទី​ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ក្រុមទី​០៥ ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

លោក ស្រី វុ​ឌ្ឍី អធិការរង​ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា បុរស​ សង្ស័យ​ជា​ប្តី​មានឈ្មោះ ប៊ុន រឿ​ត ហៅ​ញា​ញ់ អាយុ ៣៦ ឆ្នាំ​ជា​ប្តី​ចុង របស់​ស្ត្រី​រងគ្រោះ មាន​ស្រុកកំណើត នៅ​ខេត្តសៀមរាប​។​ចំណែក​ស្ត្រី​រងគ្រោះ មានឈ្មោះ ទូច នី អាយុ ៤៥ ឆ្នាំ​រងរបួស​ក្បាល​មួយ​កាំបិត ស្លាបប្រចៀវ​ស្តាំ​មួយ​កាំបិត និង​ដើមដៃ​ស្តាំ​ចំនួន​មួយ​កាំបិត​ត្នោត និង​កូនប្រុស​ឈ្មោះ រឿន ពិសី អាយុ ១៦ ឆ្នាំ រងរបួស​ក្បាល​មួយ​កាំបិត ហូរឈាម​ជោគ​ខ្លួន ។​

​ សាក្សី​រស់នៅ​ក្បែរ​ផ្ទះកើតហេតុ បាន​ឲ្យ​ដឹងថា​ឈ្មោះ ទូច នី ជា​ប្រពន្ធ​និង​ឈ្មោះ ប៊ុន រឿ​ត ហៅ​ញា​ញ់ ជា​ប្តី​ចុង​បានធ្វើ​សំបុត្រ​លែងលះគ្នា នៅ​ភូមិ​ឃុំ​ជាង​មួយខែ​មក ហើយ រហូតដល់​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣​នេះ មិនដឹង​មានរឿង​អ្វី ពេល​ឈ្មោះ ទូច នី ត្រឡប់​ មកពីផ្សារ​វិញ​កំពុង​អង្គុយ​ធ្វើ​ត្រី នៅមុខ​ផ្ទះ ស្រាប់តែ​បុរស​ជា​ប្តី​ចុង បាន​លប​មក​កាប់​ពីក្រោយ​ខ្នង ចំនួន ៣​កាំបិត​។​

​ ពេល​កូនប្រុស​របស់​ស្ត្រី​រងគ្រោះ ចូល​មកជួយ​ត្រូវ​បុរស​ជា​ប្តី​ ចុង កាប់​ចំក្បាល​មួយ​កាំបិត​ទៀត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ក្រោយពី​កើតហេតុ បុរស​ជា​ប្តី​ចុង​បាន​រត់ឡើង​ ម៉ូតូឌុប គេចខ្លួនបាត់ ហើយ​អ្នកជិតខាង បាន​ដឹក​ស្ត្រី​រងគ្រោះ​និង​កូន មកកាន់​មន្ទីរពេទ្យ ធ្វើការ​សង្គ្រោះ​តែ ម្តង​។ បុរស​សង្ស័យ​ឈ្មោះ ប៊ុន រឿ​ត ហៅ​ញា​ញ់ ជា​ប្តី​ចុង កំពុង​ត្រូវបាន​សមត្ថកិច្ច តាម​ប្រមាញ់ ឃាត់ខ្លួន​យក មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕
ប្រភពពីៈ KhmerOnlineNews

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item