កាលពីថ្ងៃទី១២ ខែកញ្ញា ម្សិលមិញនេះ អ្នកលេងអ៊ីនធឺណិតនៅស្រុកថៃ ជាពិសេសនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកកំពុងតែចែករំលែកគ្នាយ៉ាងគគ្រឹកគគ្រេង ដោយពួកគេបានអះអាងថា មានតារាខ្មែរម្នាក់បានលួចចម្លងបទចម្រៀងថ្មីពីរបទរួមគ្នា។
បណ្ដាញសារព័ត៌មានដ៏ធំមួយនៅប្រទេសថៃគឺ khaosod.co.th បានផ្សាយថា នៅខណៈនេះ នៅក្នុងសង្គមអនឡាញកំពុងមានសភាពក្ដៅគគុកព្រោះ មានតារាចម្រៀងខ្មែរម្នាក់បានលួចយកទំនុកច្រៀងបទចម្រៀង “กินตับ” ឬមានន័យថា “ស៊ីថ្លើម” របស់កំពូលតារាកំប្លែងល្បីឈ្មោះ เท่ง เทิดเทิง (ថេង ថឺតថើង) ទៅច្រៀងតាម។
អាន៖ ស្ដាប់បទ “ភ្នំពេញនឹកកំពង់ចាម” គេនឹកដល់កេរ្តិ៍ឈ្មោះខ្ពស់ត្រដែតរបស់ ប៊ុន សក្តិ តែពេលនេះ…
តារាចម្រៀងខ្មែរម្នាក់នេះ គឺចង់សំដៅទៅលើ ករុណា ពេជ្រ តារាចម្រៀងក្នុងផលិតកម្មថោន ដែលចេញបទថ្មីរបស់ខ្លួនមានចំណងជើងថា “ចប់” កាលពីពេលថ្មី ហើយទើបតែត្រូវមិត្តយុវវ័យខ្មែរ រិះគន់សកម្មភាពសំដែងវីដេអូខារ៉ាអូខេបទនេះ ថា ដូចគ្នាទៅនឹងការ សម្ដែងរបស់បទចំរៀងថៃបទ “โกรธไหลย้อน” សឹងថា ៧០%។
បទចម្រៀង “กินตับ” គឺជាបទចម្រៀងដ៏ល្បីបំផុតដែលប្រជាជនថៃទាំងចាស់ក្មេងអាចច្រៀង និងរាំចង្វាក់ “กินตับ” បានគ្រប់គ្នា។ បើយោងតាមបណ្ដាញព័ត៌មានដដែលនេះ បានបញ្ជាក់ថា ឃ្លិបបទចម្រៀងដែលគេអះអាងថាករុណាពេជ្រលួចនោះ បានបង្ហោះនៅលើ ហ្វេសប៊ុកមួយដែលមានឈ្មោះថា Youlike (คลิปเด็ด)។
ក្រោយពីបានទស្សនារួចហើយ បណ្ដាអ្នកលេងហ្វេសប៊ុកជនជាតិថៃបានបញ្ចេញមតិយោបល់ផ្សេងៗគ្នាជាច្រើន ដោយអ្នកខ្លះនិយាយថា ”ប្លែកគ្រាន់បើ” ចំណែកអ្នកខ្លះទៀតថា ”ច្រៀងបទចម្រៀង “กินตับ” ប៉ុន្តែពេលសម្ដែងក្នុងវីដេអូបែរជាស្រដៀងបទ “โกรธไหลย้อน” ឬ “ខឹងត្រលប់វិញ” របស់តារាចម្រៀង ปอ อรรณพ (ប៉ អាន់ណុប) ទៅវិញ”។
ឆ្លើយតបការរិះគន់ពីសំណាក់ទស្សនិកជនខ្មែរ លោក ករុណា ពេជ្រ ក៏បានទទួលស្គាល់ពីការលួចចម្លងស្នាដៃនេះដែរ។ លោកបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្មីៗនេះថា បទចម្រៀងដែលច្រៀង និងផលិតដោយផលិតកម្មថោន ក្នុង DVD vol 31 មានចំណងជើងថា “ចប់” នោះ គឺពិតជាចម្លងពីថៃមែន ហើយលោកថែមទាំងទទួលស្គាល់ទៀតថា បានចម្លងទាំងទំនុកច្រៀង និងការសម្ដែង ប៉ុន្តែមិនមែនចម្លងទាំងដុលនោះទេ។ ទោះជាយ៉ាងណា លោក ករុណា ពេជ្រ បានទម្លាក់កំហុសឆ្គងមួយនេះទៅខាងផលិតកម្ម។
កាលពីថ្មីៗនេះ តារាចម្រៀងល្បីម្នាក់គឺ លោក សាពូន មីដាដា ក៏ត្រូវបានអ្នកលេងហ្វេសប៊ុកឈ្មោះ Youlike (คลิปเด็ด) បង្ហោះវីដេអូបទចម្រៀងដែលអះអាងថា តារារូបនេះបានច្រៀងបទចម្រៀងរបស់ក្រុមល្បីឈ្មោះមួយរបស់ថៃផងដែរ។
បទ ”ចប់” របស់ករុណាពេជ្រ
បទ “กินตับ” ដែលថៃអះអាងថាខ្មែរលួចទំនុកច្រៀង
បទ “โกรธไหลย้อน” ដែលថៃអះអាងថាចម្លងវីដេអូច្រៀងតាម
ប្រែសម្រួល ៖ សុខា នីកា
ប្រភព ៖ youtube, facebook, clipmass, khaosod.co.th























Loading...




Post a Comment