Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_9417.html

សុខភាពផ្លូវភេទ៖ប្រសិនមិត្ដស្រ្ដីរងការពិបាក ពីបញ្ហាឈានដល់ចំណុចកំពូល វាអាចបណ្ដលមកពី ការភាន់ច្រឡំមួយចំនួន អំពីឥរិយាបថផ្លូវភេទ ។ ខាងក្រោមនេះ គឺជាជំហានពីរយ៉ាង ដែលស្រ្ដីអាចបែងចែកឱ្យដាច់ពីគ្នា អំពីការរួមភេទរបស់ពួកគេ ៖ ១-ធ្វើសាច់ដុំឱ្យតឹងណែន ប្រសិនបើអ្នកគិតថា អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ គឺការលាតសន្ធឹងជើង ដើម្បីសម្រាកឱ្យបានស្រួល នៅពេលរួមភេទចូរដឹងថា អ្នកត្រូវធ្វើឱ្យផ្នែកខាងក្រោមនៃរាងកាយរបស់អ្នកតឹងណែន ។ ប្រសិនបើអ្នកជួបប្រទះបញ្ហា ក្នុងការឈានដល់ចំណុចកំពូលគ្រាដំបូងនៃការរួមភេទ គឺភាគច្រើន ដោយសារអ្នកមិនធ្លាប់ហាត់រៀន ត្បៀត ឬធ្វើឱ្យតឹង សាច់ដុំជើងនិងពោះ ។ ប្រសិនជាអ្នកប្រាថ្នាចង់ដឹងឱ្យជាក់ច្បាស់ ពីការធ្វើឱ្យសាច់ដុំតឹងបែបណា ចូរអ្នកផ្ដោតអារម្មណ៍របស់អ្នកទៅលើរាងកាយ នៅពេលអ្នកមានអារម្មណ៍ស្រើបស្រាល ចំពោះការរួមភេទ ។ វាគឺជាអារម្មណ៍ដ៏សាមញ្ញមួយ ដែលត្រគាកផ្នែកខាងក្រោម មាននូវសាច់ដុំសកម្មបំផុត ហើយវាមានសភាពដូចដែលអ្នកប្រឹងត្បៀត ដើម្បីទប់ទឹកនោមរបស់អ្នកកុំឱ្យហូរអញ្ចឹង ។ ការធ្វើសាច់ដុំឱ្យតឹង ឬត្បៀតសាច់ដុំ មានប្រសិទ្ធភាពក្នុងការបង្កើន លំហូរឈាម ទៅកាន់គ្រប់ផ្នែក នៃរាងកាយ រួមទាំង ទ្វារមាសផងដែរ ។ សភាពស្រើបស្រាលខ្លាំង គឺជាចំណុចចាប់ផ្ដើម នៃការឈានដល់ចំណុចកំពូលមុនការជំនួយពីការរឹតត្បៀតសាច់ដុំ ។ ២- រក្សាខួរក្បាលរបស់អ្នកឱ្យបានសម្រាក ខួរក្បាលរបស់អ្នកគួរតែទាក់ទងតែទៅលើអារម្មណ៍នៃវិញ្ញាណរំភើប ស្រើបស្រាលប៉ុណ្ណោះ ។ ប្រសិនបើអ្នកមានការអំពល់ចិត្ដ ឬការគិតរបស់អ្នកផ្ដោតទៅលើរឿងផ្សេងក្រៅពីការរួមភេទ ដំណើរការនៃការឈានដល់ចំណុចកំពូលនឹងត្រូវបង្អាក់ ដោយផ្នែកនៃអារម្មណ៍ណាមួយ បើអ្នកនៅត្រង់ពាក់កណ្ដាលផ្លូវនៃការឈានដល់ចំណុចកំពូល ។ វិធីដ៏ប្រសើរមួយនៃការផ្ដោតអារម្មណ៍ ដើម្បីឈានដល់ចំណុចកំពូល គឺការស្រមៃចំពោះផ្ទាំងក្រដាស ដោយសរសេរមួយឃ្លា ដែលមានប្រសិទ្ធភាព ក្នុងការបង្កើនភាពស្រើបស្រាលដូចជាពាក្យថា « ខ្ញុំនឹងឆ្លងកាត់ពេលវេលានេះ ឱ្យបាន »។ បញ្ហាដែលបង្អាក់ការឈានដល់ចំណុចកំពូលរបស់ស្រ្ដី ការរួមភេទពិត ជាមិនធ្វើឱ្យបុរសស្រ្ដីទទួលបាននូវអារម្មណ៍ស្រណុកសុខស្រួលទេ ប្រសិនបើមិនមានការឈានដល់ ចំណុចកំពូលទេនោះ ។ ហេតុផលបង្កឱ្យមានឧបសគ្គ ក្នុងការឈានដល់ចំណុចកំពូល គឺបណ្ដាលមកពីកត្ដាផ្លូវចិត្ដនិងរាងកាយ ដូចជា ៖ · បញ្ហាសម្ព័ន្ធភាព · ការធុញទ្រាន់ចំពោះការរួមភេទ · សេចក្ដីអៀនខ្មាស ចំពោះការរួមភេទ · ការរងនូវការឈឺចាប់ផ្នែករាងកាយ និងអារម្មណ៍ ដូចជាការទទួលរងនូវការរំលោភបំពានផ្លូវភេទ ឬចាប់រំលោភ។ · បញ្ហាវេជ្ជសាស្រ្ដ ដែលជះឥទ្ធិពលមិនល្អដល់អ័កម៉ូន និងសរសៃប្រសាទ · ផលប៉ះពាល់ នៃឱសថ ដូចជាថ្នាំបំបាត់ទុក្ខព្រួយជាដើម · ខ្វះការអប់រំផ្លូវភេទអំពីការឈានដល់ចំណុចកំពូល និងមិនយល់ដឹងពីវិធីណាល្អប្រសើរសម្រាប់ខ្លួនឯង ក្នុង ពេលរួមភេទ។ ចំពោះបញ្ហាទាំងអស់នេះ អ្នកចាំបាច់ត្រូវទទួលការព្យាបាលឱ្យបានត្រឹមត្រូវ ។ អ្នកអាចសាកល្បងអនុវត្តនូវវិធីសាស្រ្ដ ខាងលើ នៃការឈានដល់ចំណុចកំពូល ប្រសិនបើហេតុផលផ្លូវចិត្ដ ជាបញ្ហានៅពីក្រោយ ការឈានដល់ចំណុចកំពូលនេះ ៕ ប្រភពពី៖ www.khmerpage.info
























Loading...




Post a Comment