Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_9107.html

ភ្នំពេញ៖ វត្តមាននៃការការបង្ហាញខ្លួន របស់តារាសម្តែងស្រី កញ្ញា ទឹម រដ្ឋា តាមរយៈការសម្តែងខែ្សភាពយន្ត ដើរបង្ហាញម៉ូដ និងជាពិធីការិនី បានធ្វើមហាជនជាទូទៅ បានដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបនាង រហូតដល់មានការគាំទ្រ ពីសំណាក់ទស្សនិកជនជាច្រើន ។ ការបោះជំហានទៅមុខជាបណ្តើរៗជាមួយនឹង អាជីពជាអ្នកសិល្បៈនេះ ទើបធ្វើឱ្យតារាសម្តែងស្រីខ្ពស់ស្រឡះ កំពុងតែមានហាងឆេងខ្ពស់ សម្រាប់ទីផ្សាក្នុងស្រុកផងដែរ ។ ក្នុងអំឡុងចុងឆ្នាំ២០១៣នេះ តារាសម្តែងស្រី ទឹម រដ្ឋា បាននឹងកំពុងបង្ហាញវត្តមានជាច្រើន តាមរយៈការដើរម៉ូដ សម្តែង និងជាពិធីការិនី នៅតាមបណ្តាស្ថានីយទូរស្សន៍ ក៏ដូចជាក្នុងកម្មវិធីផ្សេងៗ ទាំងនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា។ ភាពជោគជ័យ ក្នុងអាជីពសិល្បៈរបស់ ទឹម រដ្ឋា ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន មើលឃើញថា តារាស្រីនាងកំពុងតែមានឱកាសយ៉ាងខ្លាំង ក្នុងការឆក់យកទីផ្សារសិល្បៈ ដែលអាចរកចំណូលបានខ្ពស់ ជាងតារាប្រុស-ស្រី ផ្សេងទៀត។ នៅក្នុងអំឡុងឆ្នាំ ២០១៣ នេះ តារាសម្តែងរាងខ្ពស់សាច់ស ដែលកំពុងតែស្ថិតនៅក្នុងបេះដូង ស្រទាប់យុវវ័យ ទឹម រដ្ឋា មិនត្រឹមតែទទួលបាននូវភាពជោគជ័យ ពីការសម្តែងប៉ុណ្ណោះទេ ថែមទាំងបានបង្កើន នូវភាពល្បីល្បាញ បានកាន់តែខ្លាំង។ ផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារគេហទំព័រ Looking TODAY កាលថ្មីៗកន្លងទៅនេះ ទឹម រដ្ឋា បាននិយាយឱ្យដឹងថា ការងារសិល្បៈមួយរយៈនេះ នាងមានការមមាញឹកខ្លាំង ទាំងការដើរម៉ូដ និងសម្តែងជាដើម។ ជាងនេះទៅទៀត នាងក៏មានការមមាញឹកផងដែរ ជាមួយនឹងការធ្វើជាពិធីការិនី នៅទូរទស្សន៍។ គួរកត់សម្គាល់ថា ចាប់តាំងពីអំឡុងចុងឆ្នាំ២០១២ រហូតមកដល់ពាក់កណ្តាល ឆ្នាំ២០១៣នេះ តារាសម្តែងស្រី ដែលល្បីខាងការលេងស្ទីលប្លែកៗរូបនេះ ត្រូវបានគេដឹងថា នាងហាក់ដូចជាទទួលរងនូវ ព័ត៌មានមួយចំនួន ដែលមានទាំងរឿងល្អ និងរឿងមិនល្អផងដែរ ៕ ប្រភពពី៖ www.khmerpage.info



























Loading...




Post a Comment