Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_795.html
រាជធានីភ្នំពេញ ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតជំនួយការសម្តេច ព្រះបរម រតនកោដ្ឋ និងជាមន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ កាលពីវេលាម៉ោង ១២ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នេះ បានចាប់ផ្តើមសមាធិ បង្អត់ព្រះស្ងោ យ និងគង់នៅវត្តភ្នំ រងចាំទាល់តែព្រះមហាក្សត្រ ផ្លាស់ប្តូរព្រះទ័យ និងរហូត ទាល់តែមានដំណោះស្រាយ ដោយយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលមានព្រះសង្ឃជាច្រើនអង្គ គង់ជាមួយបានមាន ព្រះបន្ទូលថា មូលហេតុដែលទ្រង់ បង្អត់អាហារ ហើយគង់នៅវត្តភ្នំ គឺដើម្បីទាមទារ ឲ្យគណបក្សប្រជាជនកម្ពុជា ឈរលើគោលការណ៍ ស្មោះត្រង់ មានឆន្ទៈច្បាស់លាស់ រកដំណោះស្រាយ យុត្តិធម៌ ជូនពលរដ្ឋជាម្ចាស់ឆ្នោត ។ព្រះអង្គ មានព្រះបន្ទូលបន្ថែមថា ទ្រង់មិនជឿថា គណបក្សប្រជាជនកម្ពុជា នឹងចូលប្រជុំសភា នៅថ្ងៃទី ២៣ ខែកញ្ញា នេះទេ ប្រសិនបើមិនមានវត្តមាន របស់គណបក្ស សង្គ្រោះជាតិ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ពន្យល់ថា ការធ្វើបែបនេះជាមធ្យោបាយមួយ ដែលសង្ឃឹមថា អាចនឹងទាមទារ រកយុត្តិធម៌ក្នុងសង្គមបាន។ ជាងនេះទៅទៀត គឺដើម្បីប្រឆាំងនឹងគណបក្ស ប្រជាជនកម្ពុជា ដែលយកព្រះមហាក្សត្រ មកលេងសើច ឬឲ្យចូលក្នុងចង្កោម ស្ថាប័នតែមួយ ដូចស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ គ.ជប ដែលសុទ្ធសឹងតែ ជាតួអង្គចូលរួមលេងឆាកកំប្លែង កំដរឆាកនយោបាយ បម្រើឲ្យគណបក្សប្រជាជនកម្ពុជា។ ការសម្រេចព្រះទ័យធ្វើកូដកម្ម ដោយអត់សោយអាហារ របស់ព្រះអង្គម្ចាស់ ធម្មិកោ នាពេលនេះ ទទួលបានការសាទរពីប្រជាពលរដ្ឋ និងសង្គមស៊ីវិលជាច្រើន ដែលធ្វើការឃ្លាំមើល ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕























Loading...




Post a Comment