Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_5918.html
ខេត្តស្វាយរៀង ៖ ក្មួយប្រុសលោកឧកញ៉ា លី យូគៀក ជាថៅកែកាស៊ីណូយីហោ ៦៧ ពីរនាក់បងប្អូន បានព្រួតវាយ បុរសម្នាក់បណ្ដាលឲ្យ បែកមាត់បែកក្បាលដេរជាច្រើនថ្នេរ សន្លប់បាត់ស្មារតី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ២និង១០ នាទីរំលងអធ្រាត្រ នៅតំបន់កាស៊ីណូ ជាប់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួន ជនដៃដល់បញ្ជូនទៅ សាលាដំបូង ខេត្តស្វាយរៀង មិនបានមួយដង្ហើមចង្រិតផង មានអ្នករត់ការធានា ជនល្មើសឲ្យនៅក្រៅឃុំ។ ជនបង្កអំពើហិង្សាទី១ឈ្មោះ វ៉ាន់ វួចឆាយ ភេទប្រុស អាយុ ៣០ ឆ្នាំ និងទី ២ឈ្មោះ វ៉ាន់ វួចស្រេង ភេទប្រុស អាយុ ២៥ ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ៦៧ ត្រូវជាក្មួយបង្កើត របស់លោកឧកញ៉ា លី យូគៀក។ ចំណែកជនរងគ្រោះដែលត្រូវគេព្រួតវាយនោះ មានឈ្មោះ ញ៉ាញ់ សំណាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជាបុគ្គលិកកាស៊ីណូសៀងហៃ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់-ក្រុងបាវិត ត្រូវបាន បញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណាម ទាំងឈឺចាប់បំផុត។
សមត្ថកិច្ចដែលសុំ មិនឲ្យបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើង ដោយសារការនិយាយឌឺដងដាក់គ្នា នៅក្នុងហាងគុយទាវ មួយកន្លែងដែលបើកលក់ពេលយប់ ទល់មុខកាស៊ីណូ៩៩៩ ។ ប្រភពបានបន្តថា ជនរងគ្រោះឈ្មោះ ញ៉ាញ់ សំណាង ចេញពីធ្វើការហើយ បានចូលទៅហូបគុយទាវ ក៏ស្រាប់តែជួបឈ្មោះ វ៉ាន់ វួចឆាយ និងឈ្មោះ វ៉ាន់ វួចស្រេង កំពុងអង្គុយទីនោះដែរ ទើបប៉ះសំដីគ្នា ។
ពេលនោះជនដៃដល់ ២នាក់បងប្អូន ក៏បានទាញកែវស្រា វាយទៅលើជនរងគ្រោះ ចំក្បាលបែកឈាមស្រោច ពេញផ្ទៃមុខ ព្រមទាំងដាល់ចំមាត់ បែកឈាម និងទាញកៅអី វាយទៅលើជនរងគ្រោះ រហូតដល់ដួលហើយធាក់ ពីលើដើមទ្រូង ជនរងគ្រោះរហូត ដល់សន្លប់ទៀតផង។ នៅពេលកើតហេតុ ក៏មានការភ្ញាក់ផ្អើល ដល់អ្នកជិតខាងមកជួយឃាត់ ព្រមទាំងមានការជួយអន្តរាគមន៍ ពីសមត្ថកិច្ចមូលដ្ឋានទើបអាចឃាត់ខ្លួន ជនដៃដល់បញ្ជូនមក ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល ខេត្តស្វាយរៀងភ្លាមៗផងដែរ។ ប៉ុន្តែពេលបញ្ជូនសំណុំរឿង និងជនដៃដល់ ទៅកាន់សាលាដំបូង មិនទាន់បានប៉ុន្មាននាទីផង តុលាការសម្រេចដោះលែង ជនដៃដល់ទាំង ២ នាក់ឲ្យនៅក្រៅឃុំ យ៉ាងរំភើយ៕
ប្រភពពី វត្តភ្នំ























Loading...




Post a Comment