Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ថ្ងៃ​ទី១៥ កញ្ញា ២០១៣ ជាថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហាបាតុកម្ម​លើកទី២ នៅទីលាន​ប្រជាធិបតេយ្យ បែ​ជាលេច​មុខ លោក​បណ្ឌិត ឈឹម ផលវរុណ នៅផ្សា​កណ្តាល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទាំងព្រឹក។

គេពុំ​ដឹងថា លោក បណ្ឌិត ដែល​គេស្គាល់ថា​ជាអ្នក​ជំនាញ​ខាងវិភាគ​នយោបាយ​ក្នុង​ស្រុក​ដ៏ល្បីល្បាញ​ប្រចាំស្ថានីយ៌​ទូរទស្សន៌​ចំនូន​៣​ គឺ​បាយ័ន, CTN និង CNC នោះ មក​កាន់ទីផ្សា​រ​កណ្តាល​ដើម្បីអ្វី​នោះ​ទេ តែ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ និងអ្នកដំនើរ​បាន​ឃើញ​ហើយ ក៏នាំគ្នា​ស្រែក​ឆោឡោ​ឡើង​ និង​មាន​អ្នកខ្លះ​ជេរ​ប្រមាថ​យ៉ាង​អស់ពីពោះ​តែម្តង។

អ្នក​ឃើញ​ហេតុការណ៌ បាន​ប្រាប់ថា ក្នុង​ពេល​ដ៏អាសន្ននោះ បើសិនជាគ្មាន​ក្រុម​ប៉ូលីស​ស៊ីវិល និងសន្តិសុខ​​ការពារ​នោះ​ទេ លោក​បណ្ឌិត ឈឹម ផលវរុណ ​អាច​នឹងត្រូវ​ប្រជាពលរដ្ឋ​តាមជេរ​ប្រមាថ​ចេញ​ពីផ្សារកណ្តាល​មិនរួច​នោះ​ទេ។

សូមបញ្ជាក់ថា លោក បណ្ឌិត​ ឈឹម ផលវរុណ គឺជា​ពិធីករទូរទស្សន៌ និងវិទ្យុ ក្នុងកម្មវិធី​ជាច្រើន ដែល​កម្មវិធី​​ទាំងនោះ​​លោក​ជាវាគ្មិន​ផង និង​ជា​អ្នកសម្រប​សម្រួលផង​ស្តី​ពីបញ្ហានានា​ដែលកើត​ឡើង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន តែការវិភាគ​របស់លោក ត្រូវ​បានគេដឹងថា មាន​ភាព​លំអៀង​ទាំងស្រុង​ទៅរក​គណបក្ស​កាន់អំណាច ដែលជាហេតុ​ធ្វើ​ឲ្យ​អ្នកស្តាប់​ដែល​មាន​និន្នាការ​គណបក្ស​ប្រឆាំង​ខឹងសម្បារ។

ក្រុម​ប្រជា​លរដ្ឋ​ដែល​មិនចូលចិត្ត​ការវិភាគ​​របស់លោក​បាន​ហៅលោកថា «បណ្ឌិត​ជ្រឹម» ព្រោះ​គេ​អះអាងថា រាល់ការវិភាគ​របស់​លោក គឺ​ផ្ទុយ​ពីការពិត​ទាំងស្រុង និង​មិនអាចទទួលយក​បាន៕

ប្រភពពីៈ នាវា

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item