Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_9957.html
រាជធានីភ្នំពេញ ៖ បើគិតមកដល់វេលាម៉ោង ៧និង០០នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា នេះ ស្ថានភាពនៅក្នុងរាជធានីភ្នំពេញ ហាក់វិលមានសភាពប្រក្រតីមកវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រាវ រវាងក្រុមបាតុករ និងសមត្ថកិច្ចកាលពីវេលាម៉ោង៤និង៣០នាទី នៅចំណុចមុខវត្តឧណ្ណាលោម ស្ថិតក្នុងខណ្ឌដូនពេញ។ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងគ្រាប់បែកផ្សែងដើម្បីបំបែកក្រុមបាតុករ ខណៈដែលក្រុមបាតុករជាច្រើននាក់បានប្រើប្រាស់ដុំថ្មដើម្បីគប់ទៅលើ ក្រុមសមត្ថកិច្ចដែលបានដាក់បារ៉ាស់រារាំងមិនឲ្យពួកគេធ្វើដំណើរ ឆ្ពោះទៅកាន់មុខព្រះបរមរាជវាំង។
បើតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា បន្ទាប់ពីកើតហេតុការណ៍ទង្គិចគ្នាភ្លាមៗ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានទៅជួបពិភាក្សាជាមួយមន្ត្រីអង្គការសហប្រជាជាតិ ដើម្បីរកវិធីដោះស្រាយចំពោះបញ្ហាប្រឈមទាំងនេះ។ រហូតដល់វេលាម៉ោង ៥ និង៣៣នាទីល្ងាចថ្ងៃដដែល លោកស្នងការ ជួន សុវណ្ណ បានបញ្ចប់ជំនួបចរចាជាមួយមន្ត្រីអង្គការសហប្រជាជាតិ និងបន្តជួបចរចាជាមួយលោក សម រង្ស៊ី ប៉ុន្តែមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ៕
ប្រភពពី វត្តភ្នំ























Loading...




Post a Comment